ព័ត៌មានជាតិ

ពលរដ្ឋរិះគន់ សមត្ថកិច្ចថា អសមត្ថភាព ក្នុងការទប់ស្កាត់ការដឹកជញ្ជូន ឈើលើ្មសច្បាប់ របស់ក្រុមហ៊ុនមួយចំនួន

រតនគិរីៈ រថយន្តធន់ធំៗ ពីរគ្រឿងដែលគេដឹងថាបានផ្ទុកទៅដោយឈើ ប្រភេទលេខ១និងលេខ២ ហើយបានចរាចរណ៍ ចេញពីដែនដី ក្រុមហ៊ុនហ្សួមហ្វាង ស្ថិតក្នុងភូមិសមុទ្រលើ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ដោយគេសង្ស័យថា បានផ្ទុកលើសពីច្បាប់ មេព្រៃកំណត់ឲ្យនោះ។
រថយន្តដឹកឈើទាំងពីរនោះគ្មានសមត្ថកិច្ចណាពិសេសផ្នែករដ្ឋបាលព្រៃឈើលំផាត់មិនហ៊ានទៅក្បែរនោះឡើយកត្តានេះគេបានដាក់ការសង្ស័យថាក្រុមមន្ត្រីជំនាញទាំងនោះអាចទទួលបានលាភសក្ការៈពីក្រុមហ៊ុនដឹកជញ្ជូនឈើលើសម៉ែត្រគូប ពិសេស ក្រុមហ៊ុនហ្សួមហ្វាងនោះជាដើម។

ជាក់ស្តែងកាលពីថ្មីៗនេះ មានរថយន្តយីឌុប ពីរគ្រឿង ដែលមានស្លាកលេខ ព្រះសីហនុ៣A.១២៨០ និងស្លាកលេខ ស្វាយរៀង៣A.១១៤១ ដឹកឈើពីក្រុមហ៊ុនហ្សួមហ្វាង ត្រូវគេរាយការណ៍ឲ្យដឹងថា រថយន្តទាំងនេះក្នុង១គ្រឿងៗ បានផ្ទុកឈើរាប់សិបម៉ែត្រគូប បើកឆ្លងកាត់ ស្នាក់ការសង្កាត់ រដ្ឋបាលព្រៃឈើកូនមុំ តាមដងផ្លូវជាតិលេខ៧៨ ចេញពីស្រុកលំផាត់។

រថយន្តដឹកឈើទាំងនោះមិន ត្រូវគេឃើញបានរំខានពី កម្លាំងសមត្ថកិច្ចនឹងកម្លាំងផ្នែករដ្ឋបាល ព្រៃឈើដែលគ្រប់គ្រង ដោយលោកហុង វណ្ណរាននោះឡើយ។

សេចក្តីរាយការណ៍ បានឲ្យដឹងថា នៅក្នុងច្បាប់របស់រដ្ឋបាលព្រៃឈើ ខេត្តគឺក្នុងរថយន្ត១គ្រឿង គេអនុញ្ញាតិឲ្យផ្ទុកឈើ តែត្រឹមពី១៨ ទៅ២០ម៉ែត្រ គូបប៉ុណ្ណោះយ៉ាងច្រើនបំផុត ដើម្បីការពារផ្លូវជាតិ ដែលរាជរដ្ឋាភិបាល បានខិតខំស្ថាបនាឲ្យនោះខ្លាច រងនូវការប្រេះបែក ពីការដឹកជញ្ជូនលើសទម្ងន់ និងលើសពីច្បាប់ កំណត់របស់ រថយន្តធន់ធំៗទាំងនោះ ។

សេចក្តីរាយការណ៍ដដែល បានឲ្យដឹងទៀតថា ក្រុមហ៊ុនហ្សួមហ្វាងនេះ បានទទួលសិទ្ធិដេញថ្លៃ និងម៉ៅការ ឈូសឆាយដីព្រៃ សម្បទាន សេដ្ឋកិច្ច ស្ថិតក្នុងភូមិសមុទ្រលើ ឃុំសេដា ស្រុកលំផាត ខេត្តរតនគិរី ។ នៅក្នុងវេលាដែលមានឪកាសឈូសឆាយដី ក្រុមហ៊ុននេះ មានប្រតិបត្តិការមួយទៀត គឺប្រមូលយកឈើ ដែលរងការឈូសឆាយដី នោះដឹកជញ្ជូនយក មកអារពុះនិងច្រៀក ដើម្បីដឹកជញ្ជូន ធ្វើអាជីវកម្មឆ្លងខេត្ត ។ ហើយក្រុមហ៊ុននេះ បានចាប់ផ្តើម ដំណើរការជាច្រើនឆ្នាំ កន្លងមកហើយ ឯឈើសម្រាប់ដឹក ធ្វើអាជីវកម្មនៅតែមានជា បន្តបន្ទាប់រហូតមកដល់សព្វថ្ងៃនេះ។

ហើយគេមិនដឹងថា ផ្ទៃដីសម្បទាន ដែលក្រុមហ៊ុននេះ ទទួលដេញថ្លៃឈូសឆាយ មានផ្ទៃដីព្រៃឈើប៉ុន្មានហិចតានោះទេ បានជាឈើ នៅតែបន្តកាប់មិន ចេះអស់ទាល់តែសោះ។

កត្តានេះបានធ្វើឲ្យមន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋ មួយចំនួនក្នុងខេត្តរតនគិរី មានចម្ងល់យ៉ាងខ្លាំង ហើយបានដាក់ការសង្ស័យថា ឈើពីរយីឌុបនេះ កាប់និងដឹកជញ្ជូនយកមក ធ្វើអាជីវកម្មសព្វថ្ងៃនេះ មិនមែនកាប់នៅលើផ្ទៃដី សម្បទាននោះទៀតទេ គឺអាចកាប់ចេញពីតំបន់ ដែនជំរកសត្វព្រៃ លំផាត់ ដែលគ្រប់គ្រងដោយលោក អ៊ូសុធី នាយដែនជំរកសត្វព្រៃលំផាត់ នោះច្រើនជាង។

ជុំវិញការដឹកជញ្ជូនឈើ របស់ក្រុមហ៊ុនហ្សួមហ្វាង ដែលគេសង្ស័យថា បានផ្ទុកឈើលើស ចំនួនម៉ែត្រគូបនោះ post news បានព្យាយាមទំនាក់ទំនង សាកសួរទៅកាន់នាយផ្នែក រដ្ឋបាលព្រៃឈើ លំផាត់គឺលោកហុងវណ្ណរាន តែទូរស័ព្ទ ខលចូលចេះតែ ហេឡូៗតែប៉ុណ្ណោះ។

រាល់ការដឹកជញ្ជូនឈើ ឆ្លងកាត់មុខស្នាក់ការ របស់លោកហុងសុវណ្ណរាន នាយផ្នែករដ្ឋបាលព្រៃឈើលំផាត់ ដែលមានទីតាំង តាមបណ្តោយ ផ្លូវជាតិ៧៨ ស្តិតនៅភូមិ៤សង្កាត់ កាចាញក្រុងបានលុង ដែលមានរថយន្តសេរីទំនើបៗ ដឹកជញ្ជូនឈើខុសច្បាប់ ទាំងយប់ទាំងថ្ងៃមិន ដែលឃើញលោកហុងសុវណ្ណរាន បង្ក្រាបមួយករណីនោះឡើយ ចេះតែប្រមូលលុយពីឈ្មួញ ដាក់ហោប៉ាវតែប៉ុណ្ណោះ។

ហេតុដូច្នេះសូមប្រមុខរាជរដ្ឋាភិបាល ជាពិសេសឯកឧត្តម ឆេង គឹមស៊ុន ប្រត្តិភូរាជរដ្ឋាភិបាល ទទួលបន្ទុកព្រៃឈើ មេត្តាចុះត្រួតពិនិត្យមន្ត្រី ខ្មូតមួយរូបនេះផង៕
photo_2016-08-16_12-30-02

photo_2016-08-16_12-30-04photo_2016-08-16_12-30-06photo_2016-08-16_12-30-07photo_2016-08-16_12-30-10

មតិយោបល់