ភ្នំពេញៈ លោក ពៅ គីសាន់ ហៅ នាយឆើត កំពុងមានបញ្ហាជំងឺជាប់សរសៃចង្កេះយ៉ាងធ្ងន់ធ្ងរ ដើរមិនរួច និង កំពុងខ្វះខាត ថវិកា ដោយត្រូវទៅសម្រាកនៅជាយក្រុងភ្នំពេញ ព្យាបាលជាមួយនឹងគ្រូចាប់សរសៃខ្មែរ ។
ស្ថានភាពជំងឺ របស់លោក ពៅ គីសាន់ បានកើតឡើងកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ក្នុងអំឡុងពេលលោក ថតភាពយន្តឲ្យ ផលិតកម្មខ្មែរមេគង្គ ក្រោមចំណងជើងថា «សង្គ្រាមបេះដូង» ។
លោក ពៅ គីសាន់ បានប្រាប់ Post News នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ថា លោកបានទៅព្យាបាលនៅពេទ្យរុស្ស៊ី ដែរ តែមិនជា ដោយគ្រូពេទ្យឲ្យទៅពេទ្យ កាល់ម៉ែត ដើម្បីព្យាបាលបន្ត តែដោយខ្វះខាតក៏មិនបានទៅព្យាបាល សុខចិត្ត ទៅកាន់ជាយក្រុង ដើម្បីព្យាបាល ជំងឺជាប់សរសៃត្រគៀក ត្រង់កញ្ចូញគូថ។
នាយឆើត ថា«ស្ថានភាពជំងឺរបស់ខ្ញុំ មិនទាន់ជាសះស្បើយនោះទេ ដោយដើរមិនរួច និងគ្មានថវិកា ដើម្បីព្យាបាលជាមួយគ្រូពេទ្យ ជំនាញ ដោយដាច់ចិត្តមកព្យាបាលនៅ ជាយក្រុង ជាមួយនឹងគ្រូចាប់សរសៃ របស់ខ្មែរ » ។
បញ្ជាក់ផងដែរថា លោក ពៅ គីសាន់ ពេលនេះ កំពុងសម្រាកព្យាបាលនៅ ភូមិត្រពាំងអារក្ស សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ៕
កូននាយឆាយ និងនាយឆើត
មតិយោបល់