ចិន: ក្រុមអធិការកិច្ចសង្ឃដែលមានសមាសភាពចំនួន ១០រូប បាន ជួយបកអាក្រាតនិងចាប់ខ្លួនព្រះសង្ឃក្លែងក្លាយជាង ៦០០នាក់នៅលើភ្នំ Mount Wutai ដើម្បីទប់ស្កាត់ជនបោកប្រាស់និងការលួចបន្លំនៅភ្នំសក្តិសិទ្ធមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៨ សីហា ឆ្នាំ២០១៦។
នៅលើភ្នំ Mount Wutai គឺជាទីសក្ការៈល្បីសក្តិសិទ្ធរបស់ពុទ្ធសាសនា នៅក្នុងខេត្ត Shanxi ភាគខាងជើងរបស់ប្រទេសចិន បានទាញអ្នកជឿរាប់លាននាក់និងភ្ញៀវទេសចរជារៀងរាល់ឆ្នាំ។ វាត្រូវបានគេស្គាល់ផងដែរសម្រាប់ព្រះសង្ឃក្លែងក្លាយទាំងនោះ ដែលញាប់ដៃញាប់ជើង ដើម្បីឆបោកប្រាក់ដោយការទស្សន៍ទាយ សុំទាននិងការសម្តែងបង្ហាញនៅតាមផ្លូវជាដើម។
ប្រធានការិយាល័យទទួលបន្ទុកកិច្ចការសាសនាប្រចាំនៅលើភ្នំ Wutai ដែលប្រាប់ត្រឹមតែនាមត្រកូលថា ឈ្មោះ Lyu បានថ្លែងថា «យើងបានព្យាយាមរកវិធីដើម្បីបង្ក្រាបការក្លែងបន្លំនិងក្រុមអធិការព្រះសង្ឃ បានបង្ហាញថា ជាវិធីដែលល្អបំផុត។ ប្រសិនបើពួកគេមិនបង្ហាញឱ្យយើងឃើញនូវវិញ្ញាបនបត្រព្រះពុទ្ធសាសនា យើងនឹងសុំឱ្យពួកគេចាកចេញពីលើភ្នំនេះនិងរាយការណ៍ទៅប៉ូលិស»។
នាពេលបច្ចប្បន្ននេះ ក្រុមអធិការកិច្ចនេះ បានរកឃើញព្រះសង្ឃក្លែងក្លាយជាង ៦០០នាក់និងរឹបអូសបានអាវព្រះសង្ឃជាង ៥០០អាវ ចាប់តាំងពីវាត្រូវបានបង្កើតឡើង។ ហើយក្រុមនេះបានរកឃើញជាង ១០០ករណីនៃព្រះសង្ឃ ដែលបានរំលោភលើការប្រព្រឹត្ដខុសសាសនា៕
មតិយោបល់