ភ្នំពេញៈ ជម្លោះដ៏ចម្រូងចម្រាស់ រវាង លោក សាន សេកសុខុម និង ផលិតកម្ម Z Entertainment បានបញ្ចប់ជាស្ថាពរ នៅនាយកដ្ឋានភាពយន្ត នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០១៦ ដោយភាគីអតីតអ្នកនិពន្ធ បានទទួលនូវហេតុផលមួយដ៏សមរម្យ ពីម្ចាស់ផលិតកម្ម ។
គេនៅចាំបានថា កាលពីព្រឹកថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០១៦ លោក សាន សេកសុខុម បាន ផ្ទុះកូដកម្មតវ៉ា លើផលិតកម្ម Z Entertainment ដែលលួចចំលងស្នាដៃ របស់ខ្លួន រហូតដល់ នាយកដ្ឋានភាពយន្ត លូកដៃចូល ដើម្បីដោះស្រាយ រឿងមួយនេះ ។
លោក សាន សេកសុខុម បានប្រាប់ Post News ថា បន្ទាប់ពីមានការជួបជុំគ្នា រយៈពេលជាង ១ម៉ោង មក ដោយឡើងសរសៃក រៀងខ្លួន ដោយទីបំផុត ក៏បានចរចារគ្នាត្រូវ ក្រោយមានការអន្តាគមន៍ ពីនាយកដ្ឋានក្រសួងភាពយន្ត ។
អតីតកវីនិពន្ធ ផលិតកម្ម សាន់ដេ លោក សាន សេកសុខុម ថា «ខាងផលិតកម្ម Z Entertainment នឹងផុស Poster ដែលមានឈ្មោះខ្ញុំ ជាអ្នកនិពន្ធ ឡើងវិញ ដោយខាងផលិតកម្ម សូមពេល ២ថ្ងៃ បើមិនថ្ងៃនេះទេ គឺថ្ងៃស្អែក នៅលើផេក ដោយមានឈ្មោះខ្ញុំជាអ្នកនិពន្ធ ខ្សែភាពយន្ត អមតៈ»៕




មតិយោបល់