ព័ត៌មានជាតិ

វាយប្លន់ម៉ូតូពីយប់លុះ ព្រឹកឡើងសមត្ថកិច្ចក្របួចបាន៣នាក់

ភ្នំពេញ: ជនសង្ស័យប្រុសស្រី៣នាក់ ក្នុងចំណោមបក្ខពួក៦នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ កម្លាំងជំនាញខណ្ឌ និងព្រហ្មទណ្ឌកម្រឹតស្រាល កម្រិតធ្ងន់ ស្រាវជ្រាវតាមចាប់ខ្លួនបានជាបន្តបន្ទាប់ កាលពីវេលាម៉ោង១១និង២៥នាទីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ នៅបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្រោយពីជនសង្ស័យ និងបក្ខពួកធ្វើសកម្មវាយប្លន់យកម៉ូតូពីជនរងគ្រោះកាលពីវេលាម៉ោង១២និង៥០នាទីរំលងអធ្រាត្រចូលថ្ងៃទី១៨ ខែសីហា នៅតាមផ្លូវបេតុងភូមិស្រែជម្រៅ សង្កាត់ចោមចៅ យកបានម៉ូតូបានសម្រេចហើយ ប្រទះកម្លាំងសមត្ថកិច្ច ជនសង្ស័យបានផ្តួលម៉ូតូចោលហើយរត់គេចខ្លួន។

ជនសង្ស័យទាំង៣នាក់នោះ ទី១.ឈ្មោះ សុខ រិទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅផ្ទះលេខ៤០E បុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ។ ទី២.ឈ្មោះ ជា ដាវីដ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅផ្ទះលេខ២៧អ៊ិច បុរីសន្តិភាព២។ ទី៣.ឈ្មោះ ស៊ុន ផែង ភេទស្រី អាយុ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ។ ចំណែកបក្ខពួក៣នាក់ទៀត បានគេចខ្លួនបាត់ស្រមោល។

នគរបាលបានឲ្យដឹងថា ក្រុមជនសង្ស័យខាងលើ បានធ្វើសកម្មភាព វាយប្លន់យកម៉ូតូពីជនរងគ្រោះឈ្មោះ ម៉ៅ ខួច អាយុ១៨ឆ្នាំ ស្នាក់នៅភូមិស្រែជម្រៅ សង្កាត់ចោមចៅ មានស្រុកកំណើតនៅ ភូមិដុងឧត្តម ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ចំណែកម៉ូតូដែលក្រុមជនសង្ស័យវាយប្លន់យក ម៉ាកហុងដា សេ១២៥ ស៊េរី០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CT-0635។

ប្រភពពីជនរងគ្រោះបន្តទៀតថា ក្រុមជនសង្ស័យមានគ្នា៦នាក់ស្រីម្នាក់ ប្រដាប់ដោយខ្សែក្រវ៉ាត់ ដុំថ្ម ដំបង បានធ្វើសកម្មភាព វាយប្លន់ ជនរងគ្រោះ កាលពីកណ្ដាលអធ្រាត្រថ្ងៃទី២៨ ខែសីហា ខណ:ដែលជនរងគ្រោះ មានគ្នា៦នាក់ ជិះម៉ូតូ៣គ្រឿង ចេញពីក្លឹបម៉ីតណាញ ឆ្ពោះទៅផ្ទះជួល ទើបតែដល់ចំណុចកើតហេតុ ត្រូវបានក្រុមជនសង្ស័យស្ទាក់វាយប្លន់ យកម៉ូតូបានសម្រេចហើយ ជិះរត់គេចខ្លួន ត្រូវបានកម្លាំងល្បាត របស់ខណ្ឌពោធិ៍សែន ដេញតាមរកឃើញម៉ូតូ របស់ជនរងគ្រោះ នៅផ្លូវបេតុង ក្នុងបុរីសន្តិភាព២ ដែលជនសង្ស័យផ្ដួលចោលរួចនាំគ្នារត់គេចបាត់អស់។

ក្នុងប្រតិបត្តិការស្រាវជ្រាវ តាមចាប់មុខសញ្ញាវាយប្លន់ខាងលើ ឃាត់ខ្លួនជនសង្ស័យបាន៣នាក់ ចំណែកបក្ខពួក៣នាក់ទៀត រត់គេចខ្លួនបាត់ ។ ជនសង្ស័យក្រោយពីឃាត់ខ្លួនបាននាំខ្លួនទៅកាន់ផ្នែកជំនាញអធិដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធី៕

photo_2016-08-18_17-07-52

photo_2016-08-18_17-07-54

photo_2016-08-18_17-07-55

photo_2016-08-18_17-07-57

photo_2016-08-18_17-07-59

photo_2016-08-18_17-08-00

photo_2016-08-18_17-08-03

photo_2016-08-18_17-08-04

មតិយោបល់