អាមេរិកៈ មនុស្សម្នាក់បានស្លាប់ និង៩នាក់ផ្សេងទៀតរងរបួស ក្រោយពេលរថយន្តក្រុងពីរគ្រឿងបានបុកគ្នានៅលើផ្លូវ North Broad និងផ្លូវ Raymond ក្នុងទីក្រុង Newark រដ្ឋ ញូច ជេស៊ី សហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃសុក្រនេះ។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១៦។
តាមប្រភពបានឲ្យដឹងថា រថយន្តក្រុងដឹងអ្នកដំណើរពីគ្រឿងបានបើកបរក្នុងល្បឿនលឿនបុកគ្នាពេញទំហឹង នៅម៉ោង ៦ព្រឹកម៉ោងនៅក្នុងទីក្រុង Newark ។រថយន្តមានការខួចខាតយ៉ាងដំណំ និងធ្វើឲ្យអ្នកដំណើរម្នាក់ស្លាប់ និង ៩នាក់ផ្សេងទៀតរងរបួស។
មន្ត្រីប៉ូលិស និង រថយន្តជួយសង្គោះនៅក្នុងតំបន់ បានទៅដល់កន្លែងកើតហេតុ និងដឹកយកអ្នករងរបួសទៅមន្ទីរពេទ្យ ៕
មតិយោបល់