ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាស្រីទាំង១០ រកចំណូលបានច្រើនជាងគេក្នុងឆ្នាំ២០១៦

ភ្នំពេញៈ យោងតាមទស្សនាវដ្តី Forbes អាម៉េរិក បានបង្ហាញនូវបញ្ជីតារាស្រីទាំង ១០ ដែលរកចំណូល បានច្រើនជាងគេ ក្នុងឆ្នាំ ២០១៦ ដោយចាប់ពីថ្ងៃទី១ មិថុនា ឆ្នាំ២០១៥ ដល់ ១ មិថុនា ឆ្នាំ២០១៦ ។
១០.តារាសម្តែង Deepika Padukone របស់បូលីវ៉ូត រកចំណូលបាន ១០លានដុល្លារអាម៉េរិក ។
Deepika Padukone
៩. តារាសម្តែង Mila Kunis រកបានចំណូលបាន ១១លានដុល្លារអាម៉េរិក ដោយរកចំណូលបានពី ការសម្តែងភាពយន្ត “Bad Moms” និងការផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ ។

of 'Third Person' poses at the Guess Portrait Studio during 2013 Toronto International Film Festival on September 10, 2013 in Toronto, Canada.

៨.តារាសម្តែង Julia Roberts រកចំណូលបាន ១៣លានដុល្លារអាម៉េរិក ។
Julia Roberts
៧.តារាសម្តែង Amy Adams រកចំណូលបាន ១៣.៥ លានដុល្លារអាម៉េរិក បន្ទាប់ពីបង្ហាញវត្តមានក្នុងខ្សែភាពយន្ត “Batman v. Superman” ។
Amy Adams
៦.តារាសម្តែង Charlize Theron រកចំណូលបាន ១៦,៥ លានដុល្លារអាម៉េរិក ហើយក៏ល្បីថា រកចំណូលពី ខ្សែភាពយន្ត “The Huntsman” ចំនួន ១០ លានដុល្លារអាម៉េរិក។
Charlize Theron
៥. តារាសម្តែង Fan Bingbing ជាតារាសម្តែងដ៏ល្បីរបស់ចិន ដោយរកចំណូលបាន ១៧ លានដុល្លារ ពីខ្សែភាពយន្ត ការផ្សព្វផ្សាយ ឲ្យផលិតផល L’Oreal ។
Fan Bingbing
៤. តារាសម្តែង Jennifer Aniston រកចំណូលបាន ២១លានដុល្លារអាម៉េរិក ដោយចំណូលរកបានពី កាថតផ្សព្វផ្សាយ ឲ្យផលិតផល Smartwater និង AVeeno ។
Jennifer Aniston
៣. តារាសម្តែង Scarlett Johansson ចំណូលសរុបគឺ ២៥ លានដុល្លារអាម៉េរិក ក្នុងចំណោមចំណូលទាំងអស់នាងក៏រកបាន ១៧,៥ លានដុល្លារអាម៉េរិកពី ខ្សែភាពយន្ត “Ghost in Shell” ។
Scarlett Johansson
២. តារាសម្តែង Melissa McCarthy រកចំណូលបាន ៣៣ លានដុល្លារអាម៉េរិក បន្ទាប់ពីបង្ហាញវត្តមានសម្តែង ក្នុងខ្សែភាពយន្ត “The Boss” ។

epa05107913 US actress Melissa McCarthy arrives for the 21st Annual Critics' Choice Awards at Barker Hangar in Santa Monica, California, USA, 17 January 2016. EPA/NINA PROMMER

១. តារាសម្តែង Jennifer Lawrence ជាសម្តែងក្មេងវ័យជាងគេ រកចំណូលបាន ៤៦ លានដុល្លារអាម៉េរិក បន្ទាប់ពីបង្ហាញវត្តមាន សម្តែង ក្នុងខ្សែភាពយន្ត The “Hunger Games” ៕
Jennifer Lawrence

មតិយោបល់