កណ្តាលៈ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ មន្ត្រីពន្ធនាគារ ខេត្តកណ្តាល បានបញ្ជូនជនជាប់ឃុំ២នាក់ មកកាន់ តុលាការ ដើម្បីបើកសវនាការកាត់ទោស។
បើតាមមន្ត្រីអនុរក្សពន្ធនាគារ បានប្រាប់ឲ្យដឹងថា នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ជនជាប់ឃុំទាំងពីនាក់ ទី១មានឈ្មោះចាន់ ស៊ីវង្ស ភេទប្រុស អាយុ១៩ឆ្នាំ និងទី២ឈ្មោះ ម៉ន ផារី ភេទប្រុស អាយុ១៧ឆ្នាំ អ្នកទាំងពីរ មានទីលំនៅភូមិព្រែកតាព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ត្រូវបានតំណាងអយ្យការ លោក ឯក ស៊ុន រស្មី និងលោកចៅក្រម ងួន វុទ្ធី សំរេចកាត់ទោសឈ្មោះចាន់ ស៊ីវង្ស ចំនួន២ឆ្នាំ ចំណែកឯឈ្មោះ ម៉ន ផារី ចំនួន១ឆ្នាំ ។
មន្ត្រីអនុរក្សពន្ធនាគារ បានប្រាប់ឲ្យដឹងទៀតថា ជនជាប់ឃុំទាំងពីរនាក់ខាងលើនេះ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ត្រូវបានចៅក្រមស៊ើបសួរ លោក ងួន វុទ្ធី ចេញដីការឃុំខ្លួនចោទពីបទ រក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន ដែលបានប្រព្រិត្ត នៅភូមិព្រែកតាព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ៕
https://www.youtube.com/watch?v=DUo_ozyIM1Y&feature=youtu.be
មតិយោបល់