ភ្នំពេញៈ យុជនម្នាក់ត្រូវជនសង្ស័យពីរនាក់បានធ្វើសកម្មភាពយកខ្សែរឹតកបម្រុងប្លន់យកម៉ូតូ ខណៈពួកគេកំពុងជិះជាមួយគ្នា។ ហេតុការណ៍ កើតឡើងកាលពីវេលាម៉ោង១០និង១០នាទីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅផ្លូវលំភូមិប្រការសង្កាត់ព្រៃសខណ្ខដង្កោរាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ស៊ិន ផាន អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរី២០១៦ ស្លាកលេខភ្នំពេញ 1FX-3663បានឲ្យដឹងថា នៅមុនពេលកើតហេតុកាលពី៣ថ្ងៃមុនបានមកលេងបុប៊ីយ៉ែនៅម្តុំផ្សារត្រពាំងថ្លឹង បានស្គាល់ជាមួយនិងជនសង្ស័យពេលនោះ ជនសង្ស័យបានបបួលរូបគេឲ្យជួយនាំយកម៉ូតូទៅបញ្ចាំនៅម្តុំខ្លាំងរំសេវ ហើយបែកគ្នារហូមកដល់ថ្ងៃកើតហេតុ ក៏បានណាត់គ្នាមកលេងបុកប៊ីយ៉ែទៀតនៅទួលពង្រម្តង ហើយរូបគេបានមកទៀត ដោយជនសង្ស័យបានតេប្រាប់រូគេថា មកតាមផ្លូវវេងស្រេង ព្រោះគេនៅចាំដោយជិះម៉ូតូមកទាំងអស់គ្នា ពេលនោះរូបគេបានមកជួបហើយបានដឹកជនសង្ស័យចូលមកតាមផ្លូវដីមួយកន្លែង តាមការដ្ឋានផ្ទះល្វែង លុះដល់ពេលមកដល់កន្លែងស្ងាត់ ស្រាប់តែជនសង្យ័យបានប្រាប់ថាឈប់ចុះនោមសិន ដោយមានម្នាក់ទៀតនៅអង្គុយនៅលើម៉ូតូជាមួយរូបគេ ហើយបានយកខ្សែរុំជាពីរបីជាន់មករឹតក ដោយម្នាក់ទៀតបានមកលូកខោប៉ៅយកទូរស័ព្ទមួយគ្រឿងម៉ាក iphone6 និងទាញយកម៉ូតូទៀត ចៃដន្យមានអ្នកធ្វើសំណង់ក្បែរនោះបានឃើញ ក៏បានស្រែកឆោឡោ ធ្វើឲ្យជនសង្ស័យភ័យរត់ចូលព្រៃបាត់។ រហូតមកដល់ល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ជនសង្ស័យត្រូវបានកម្លាំងព្រហ្មទណ្ឌខណ្ឌ ដង្កោឃាត់ខ្លួនបានម្នាក់ នៅចំណុចម្តុំហាងបញ្ចាំម៉ូតូមួយកន្លែងនៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ធាន បុរី អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
បច្ចុប្បន្នជនសង្សយ័ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕
https://youtu.be/PDa0F6DfOIA
មតិយោបល់