កាលពីពេលថ្មីៗនេះ Justin Bieber និងក្រុមបុគ្គលិកការងាររបស់គេនៅឯព្រលានយន្តហោះក្នុង រដ្ឋផ្លរីដា (Florida) ត្រូវបានប៉ូលិស ឆែកឆេរវ៉ាលីរបស់ពួកគេដោយសារតែប៉ូលិសសង្ស័យថាមានលាក់គ្រឿងញៀន។ យោងតាមសារព័ត៌មាន TMZ បានរាយការណ៍មកថា ប៉ូលិសបានទទួលទូរស័ព្ទពីជនអនាមិកម្នាក់ដោយបានប្រាប់ថាមនុស្សដែលនៅក្នុងក្រុមរបស់ Justin Bieber បានលាក់ទុកគ្រឿងញៀន។ ភ្លាមៗប៉ូលិសនិងក្រុមសត្វឆ្កែពិសេសក៏បានទៅត្រួតពិនិត្យវ៉ាលីរបស់ Justin Bieber និងក្រុមការងាររបស់គេ។ ប៉ុន្តែក្រុមប៉ូលិសមិនបានរកឃើញអ្វីទាំងអស់។
ដោយឡែកនៅក្នុងខែ កក្កដា អាជ្ញាធរនៅព្រំដែនរបស់សហរដ្ឋអាមេរិក ( U.S. ) ម្នាក់បានរកឃើញកញ្ឆានៅលើរថយន្តដំណើរទស្សនកិច្ចរបស់ Justin Bieber ពេលដែលរថយន្តនោះកំពុងធ្វើដំណើរមកពីប្រទេសកាណាដាទៅកាន់សហរដ្ឋអាមេរិក ប៉ុន្តែពេលនោះ Justin Bieber មិនបាននៅលើរថយន្តនោះទេ។
គួរបញ្ចាក់ផងដែរថាកាលពីដើមខែ មេសា ប៉ូលិសប្រទេស ស៊ុយអែត ( Swedish ) ក៏បានរកឃើញគ្រឿងញៀនមួយចំនួនតូចនៅលើរថយន្តបន្ទាប់ពី Justin Bieber បានប្រើនៅពេលដែលគេធ្វើទស្សនកិច្ចនៅអឺរ៉ុប ៕
https://i1272.photobucket.com/albums/y389/domneng/Decore/Decore085/JB1_zps1297609b.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore085/JB5_zpse30ac2bd.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore085/JB2_zps389e81f2.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore085/JB6_zpsf81b3251.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore085/JB3_zps0f1e1727.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore085/JB4_zps9198e261.jpg
មតិយោបល់