ដោយសារតែធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ ធ្ងន់ធ្ងរស្ទើរតែបាត់បង់ជីវិតកាលពីយប់ថ្ងៃទី៧ មីនា ឆ្នាំ២០១៣ នៅលើទឹកដី ខណ្ឌព្រៃនប់ ខេត្តព្រះសីហនុ បានធ្វើឲ្យ សិរីមន្ត ខ្លាចក្រែង រអាល និងធ្លាប់ប្រកាស ម្តងរួចមកហើយថានឹងមិនឈានជើងចូល ទឹកដី សីហនុតំបន់កើតហេតុខាងលើទៀតនោះទេ។
ក៏ប៉ុន្តែថ្មីៗនេះដែរ គេក៏មិនយល់ពីហេតុអ្វីដែរ ថាបានជាតារារូបនេះ មិនគោរពពាក្យសម្បថរបស់ខ្លួន ដោយទទួលយកកម្មវិធីប្រគុំតន្ត្រី នៅ តំបន់គ្រោះថ្នាក់ខាងលើ ដែលធ្វើឡើងកាលពីយប់ថ្ងៃទី ១០ ខែ មិថុនា ក៏ប៉ុន្តែបែរជាតារារូបនេះ មិនទៅ ដោយទំនង គិតចុះ គិតឡើង ថាខ្លួន បំពានសម្បថ ទើបថយក្រោយវិញ បង្ករជារឿងក្តៅក្រហាយ ដល់អ្នករៀបចំកម្មវិធី និង ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួន ធំ ដែលចូលរួម កម្មវិធីនោះ ចង់ឃើញ តារាចម្រៀង ខេមរៈ សិរីមន្ត ដ៏ល្បីល្បាញ តែមិនសមបំណង ទៅវីញ ព្រោះតែ សម្បថ ធ្វើឲ្យតារានេះ លុបចោល ។ ក៏ប៉ុន្តែ ទាក់ទងនឹងសារព័ត៌មានក្នុងស្រុកមួយចំនួនបានចុះផ្សាយថា តារារូបនេះ រកកន្លែងប្រគុំតន្រីមិនឃើញ និងកំពុងត្រៀមលុយសងក្រុមហ៊ុនវិញ ។ រឿងសង វិញ មិនមែនជាបញ្ហាចោទនោះ ទេ អ្វីដែលចោទនោះ គឺពលរដ្ឋ នៅតំបន់ខាងលើ បាននឹងកំពុងគំរាមប្តឹង តារាល្បីឈ្មោះ ខេមរៈ សីរិមន្ត ព្រោះថាធ្វើឲ្យបំណងពួកគេមិនបានសម្រេចក្នុងការឃើញ តារាល្បីឈ្មោះ ផលិតកម្មសាន់ដេ ខាតបង់ពេលវេលា និងថវិកា ហើយអ្នកដែលកំពុងរងការប្តឹងនោះគឹក្រុមហ៊ុនរៀបចំកម្មវីធីតែម្តង ។ នេះបើយោងតាម ប្រភពនៅតំបន់ខាងលើ បានរាយការណ៍ ។
បើតាមប្រភពបានបន្តថា ពាក់ព័ន្ធរឿងនេះដែរ លោក ខេមរៈ សិរីមន្ត មិនបានខុសនោះទេ គឺក្រុមហ៊ុនគឺជាអ្នកខុស ព្រោះថាលោកបាន គោរពសន្យាសម្បថរបស់ខ្លួនណាស់ គឺមិនចូល ខណ្ឌព្រៃនប់ ខេត្តព្រះសីហនុ ឡើយ ព្រោះថាក្នុងកុងត្រា ឬកិច្ចសន្យា ថាច្រៀង នៅវាលរេញ នោះទេ តែ ក្រុមហ៊ុនរៀបចំកម្មវិធីប្រគុំតន្ត្រី បំពាន កិច្ចសន្យា ភូតកុហក រឿងតូច ក្លាយជារឿងធំ ។
រឿងតឹងសរសៃក របស់ប្រជាពលរដ្ឋ ប្តឹងក្រុមហ៊ុន និងខេមរៈ សិរីមន្តនេះដែរ គេនៅមិនទាន់ដឹងពិតប្រាកដ ថា បណ្តឹងនេះ ធំយ៉ាងណា និងដំណើរការយ៉ាងណានោះទេ បើសងលុយដល់ប្រជាពលរដ្ឋ វិញ វាមិនអាចទៅរួចនោះទេ ព្រោះមិនស្គាល់អត្តសញ្ញាណ អ្នកដែលចូលរួមទស្សនាកម្មវិធីទាំងអស់នោះឡើយ តើសងដោយរបៀបណា ដោះស្រាយ យ៉ាងម៉េចទៅ ? ឬវាជាចំហាយចុងក្រោយរងគ្រោះនៅតំបន់ព្រៃនប់របស់សិរីមន្តដែលរងការប្តឹងផ្តល់ ?៕
មតិយោបល់