ព័ត៌មានជាតិ

រកឃើញសាកសព ២ នាក់ ជនជាតិ អ៊ីតាលី និងជនជាតិអេស្បាញ ក្នុងនាវាខ្នាតយក្ស

ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​រកឃើញ​សាកសពមនុស្ស ​២​នាក់​ទៀតហើយ ដែល​នៅ​រស់​លើ​នាវា​កម្សាន្ត​មួយ​ដែល​បាន​បុក​ថ្ម​និង​ក្រឡាប់​លិច​នៅ​ឆ្នេរ ​ខាងលិច​អ៊ីតាលី ១៧​ នាក់​នៅ​បាត់​ខ្លួន​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​ANSA បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​ថា​បុរស​និង​ស្ត្រី​ដែល​ទំនង​ជា​ជនជាតិ​ កូរ៉េខាងត្បូង​ត្រូវបាន​អ្នក​ពន្លត់​អគ្គិភ័យ​រកឃើញ​នៅក្នុង​ឃ្លុប​ជាន់​ ក្រោម​បន្ទាប់ពី​ពួកគេ​បាន​ស្រែក​អោយ​គេ​ជួយ​។​

​មនុស្ស​៣​នាក់ រួមមាន​អ្នកដំណើរ​បារាំង​២​នាក់​ និង​សមាជិក​នាវិក​ជនជាតិ​ប៉េ​រូ​ម្នាក់​ត្រូវបាន​អះអាង​ថា​ស្លាប់ ដោយ​ទំនងជា​បាន​លោត​ចុះ​ក្នុង​ទឹកសមុទ្រ​ត្រជាក់​ដូច​ទឹកកក ​បន្ទាប់ពី​នាវា​បុក​ថ្ម​កាលពី​យប់​ថ្ងៃ​សុក្រ​និង​ចាប់ផ្តើម​ឃ្លេងឃ្លោង​។​

​ចៅហ្វាយក្រុង​ហ្គ្រោ​ស​សេ​តូ និង​ពួក​មន្ត្រី​កំពង់ផែ​បាន​និយាយ​ថា​ មនុស្ស​៤១​នាក់​នៅ​បាត់​ខ្លួន​បន្ទាប់​ពី​អ្នក​ជួយសង្គ្រោះ​ស្រង់​មនុស្ស​ ប្រមាណ​១០០​នាក់​ចេញពី​សមុទ្រ​កាលពី​ថ្ងៃ​សុក្រ​ និង ថ្ងៃ​សៅរ៍​។​

​ក្នុងពេល​ជាមួយគ្នា​ពួក​អ្នក​ស៊ើបអង្កេត​បាន​ចាប់​ឃាត់ខ្លួន​ប្រធាន​ កប៉ាល់​នេះ​កាលពី​ថ្ងៃ​សៅរ៍​ហើយនឹង​ចាប់ផ្តើម​វិភាគ​”​ប្រអប់​ខ្មៅ​”​ដែល​ កត់ត្រា​រាល់​ចលនា​របស់​កប៉ាល់​ប្រវែង​២៩១​ម៉ែត្រ​នេះ​។​

​ប្រធាន​ក្រុម​កប៉ាល់​នេះ​បាន​និយាយ​ថា ​កប៉ាល់​បាន​បុក​ផ្ទាំង​ថ្ម​ដែល​មិន​ត្រូវបាន​ចុះ​ក្នុង​ផែនទី​និង​ថា​លោក​ បាន​ខិតខំ​ជួយ​សង្គ្រោះ​នាវា​និង​អាយុជីវិត​មនុស្ស​យ៉ាងច្រើន​តាម​លទ្ធភាព​ អាចធ្វើ​បាន​។ ​តែ​រដ្ឋ​អាជ្ញា​បាន​និយាយ​ថា​ប្រធាន​កប៉ាល់​នេះ​បាន​បើក​តម្រង់​ទៅ​កោះ​ Giglio Island ដោយ​វិធី​មិន​ទំនង​ណាមួយ ដែល​ជាហេតុ​នាំ​អោយ​បុក​ថ្ម​នៅ​ប៉ែក​ខាងឆ្វេង​កោះ​។​

​ពួក​អ្នក​កោះ​ក៏​បាន​និយាយថា ​នាវា​នេះ​ចូល​កៀកកោះ​ខ្លាំងពេក​ជាហេតុ​នាំ​អោយ​វា​បុក​ថ្ម​ប៉ប្រះ​ទឹក​ដែល​ ប្រជាជន​នៅ​មូលដ្ឋាន​នេះ​ដឹង​គ្រប់ៗ​គ្នា​៕

មតិយោបល់