ព័ត៌មានសិល្បៈ និងកម្សាន្ត

នាង Michelle Reis ​មាន​កូន​ក្នុង​ឆ្នាំ​នាគដែរ

អតីត​រាជនី​នៃ​សម្រស់ ហើយក៏​ជាម្តាយ​ដែល​មាន​ភាព​ស៊ិចស៊ី​បំផុត នោះ​គឺ​នាង Michelle Reis នាពេល​ថ្មីកន្លងមកនេះ​តាម​ប្រ​ភពព័ត៌មាន​របស់ Maydaily បានចុះ​ផ្សាយ​ពីនាង Michelle Reis មាន​កូន​ជាលើក​ទី២ ស្ថិត​ក្នុង​ឆ្នាំ នាគ ហើយក៏​ជាកូន​ដែល​នាំ​មក​នូវ​លាភ​ផង​ដែរ ។

នាង Michelle Reis បាន​រៀបការជាមួយនឹង​មហាសេដ្ឋី​ហុងកុង ដែល​មាន​វ័យ​ជាង ៤១ ឆ្នាំ Julian Hui នៅ​ក្នុង​ឆ្នាំ​២០០៨ ដោយ​ផ្តល់​កំណើត​បាន​កូន​ប្រុសមួយ ហើយ​ប្តី ប្រពន្ឋ​អ្នក​ទាំង​ពីរ​បាន​ដាក់​ឈ្មោះកូន​នោះថា Jayden Max Hui កាល​ពីខែ កុម្ភ: ឆ្នាំ កន្លងទៅ ។

​នាង​បាន​បន្ត​ប្រាប់​ដល់​ប្រភពសារព័ត៌មានដដែលថា​​នេះ​គឺ​ជា​បំណង​ប្រាថ្នា ដែល​នាង​ចង់បាន​នូវ​កូន​ស្រី ហើយកូន​នេះគឺ​ជាកូន​ដែល​ផ្តល់​នូវ​អនុ​ភាព​ដល់​ស្ត្រីគ្រប់រូប ។ នាង Michelle Reis រង​ចាំទន្ទឹង​នូវ​ការ​ផ្តល់​កំណើត​ដល់​កូ​ន​រូបនេះ នៅ​ឆ្នាំ​នេះដែល​ជាឆ្នាំ នាគ ៕

ប្រែ​សម្រួល​ដោយ៖ បុរស​ដំណឹង

មតិយោបល់