ខណៈដែលតារាសម្ដែងច្រើនរូបបានងាកមកបញ្ចេញភាពស៊ីចស៊ី តាមរយៈការបង្អួតដើមទ្រូង តារាចម្រៀង និងជាតារាសម្ដែងនាងអាលីហ្សា ក៏បានពន្លេចដើមទ្រូងរបស់ខ្លួនបង្អួតភ្នែកមហាជនផងដែរ។ យ៉ាងណាមិញ នាងបានព្រលយថាខ្លួនមិនមានដើមទ្រូងធំស្អាត ដូចគ្នានាងតារាស្រីមួយចំនួនដែលបានវះកាត់បំប៉ោងថែមនោះឡើយ។
ក្នុងឱកាសបង្ហាញខ្លួនថតរឿង«រាជបូរី Comeback !» នៅក្លិបGL ម្ដុំស្ដុបត្រសក់ផ្អែម តារាស្រីរូបនេះនិយាយថានាងជាតារាមិនចូលចិត្តសម្ញ៉ែងដើមទ្រូងនោះទេ ប៉ុន្តែមកពីនាងយល់ថាតារាសិល្បៈត្រូវតែតុបតែងកាយអោយស៊ីនឹងសំលៀកបំពាក់ និងកាលៈទេសៈ ទើបនាងព្រលែងខ្លះៗ។ នាងថាក្នុងរឿង«រាជបូរី Comeback » នាងត្រូវលោកហួរ សុផល ម្ចាស់ផលិតកម្មអោយសម្ដែងជាតារាស៊ិចស៊ី និងជាអ្នកចម្រៀងតាមក្លិបទើបត្រូវតែព្រលែងដើមទ្រូងអោយសមនឹងសាច់រឿង តែក៏មិនហ៊ានបញ្ចេញខ្លាំងដែរ។ នាងថាខ្លួនពន្លិចអោយឃើញពីសម្រស់ដើមទ្រូងតែសម្រាប់ការថតរឿងនេះ និងក្នុងកម្មវិធីមិនផ្លូវការមួយចំនួនប៉ុណ្ណោះ ប៉ុន្តែសម្រាប់វេទិកាឡើងទូរទស្សន៍ និងសម្រាប់កម្មវិធីដែលមានអ្នកសារព័ត៌មានចូលរួមស្អេកស្កះគឺនាងមិនហ៊ាននោះទេ។ អ៊ីចឹងហើយទើបមានមហាជនកម្របានឃើញដើមទ្រូងដ៏ស្រស់ស្អាតរបស់នាង។ យ៉ាងណាមិញ នាងថាដើមទ្រូងដែលបានសម្ញ៉ែងនេះ មិនមែនជាដើមទ្រូងសុប្បនិមិត្តិនោះទេ ដោយសារតែនាងមិនចូលចាក់បំប៉ោង ឬបន្ថែមស៊ីស៊ីកូន ដើម្បីអោយណែនពើងធំ។ នាងថាសុខចិត្តអោយចាញ់សម្រស់ដើមទ្រូងអ្នកវះកាត់ ប៉ុន្តែបើអោយនាងប្រើវិធីមួយនោះ គឺមិនធ្វើនោះទេ។
អាលីហ្សា បន្តថានាងមិនចង់បានតំណែងជាតារាដើមទ្រូងធំទេ ក្នុងនោះនាងក៏មិនហ៊ានបញ្ចេញគល់សុដន់បណ្ដាលអោយមានការរិះគន់ណាមួយនោះដែរ បើទោះជានាងវ័យជ្រេបន្តិចក្ដី។ ជាមួយនឹងការសង្ស័យថាមានស្វាមីរួចទៅហើយ ប៉ុន្តែបានលាក់ នាងអះអាងថាសុំមិននិយាយនោះទេ ដោយសារតែនាងមិនខ្វល់ពីរឿងអ្នកនិយាយ និងថានាងខ្វល់តែម្យ៉ាងគឺទទួលការងារច្រៀងរាំ និងសម្ដែងអោយបានល្អ ដើម្បីរក្សាមុខមាត់ និងកេរ្តិ៍ឈ្មោះប៉ុណ្ណោះ៕
មតិយោបល់