ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេជ្រ អាវីហ្សា ទុកសិទ្ធិឲ្យតុលាការកាត់ទោសគូស្នេហ៍

យោងតាមការបញ្ជាក់របស់លោកអ៊ី ឃាង ចៅក្រមស៊ើបសួររបស់តុលាការខេត្តព្រះសីហនុ បានអះអាងថាលោកគៀង ហេង ហៅហៀ ហេង ដែលជាសាច់ញាតិភរិយារបស់លោកឧកញ៉ាទ្រី ភាព នឹងត្រូវចូលរង្វង់ក្រចកសេះដោយគ្មានការតវ៉ា បើទោះជាភាគីខាងពេជ្រ អាវីហ្សា សម្រេចមិនប្ដឹងដាក់បន្ទុក។ បុរសរូបនេះ ក៏ត្រូវប្រឈមការផ្ដន្ទាទោសពាក់ព័ន្ធនឹងអំពើហិង្សាដែលបានបង្កឡើងមកលើអតីតគូស្នេហ៍របស់ខ្លួនផងដែរ ខណៈដែលជនរងគ្រោះបានប្រកាសថាដ្បិតថានាងអត់ប្ដឹងបន្ថែមលើករណីប្រើហិង្សារចំពោះខ្លួនមែន តែនាងមិនលូកដៃចំណាត់ការររបស់តុលាការខេត្តព្រះសីហនុ ដែលបានឃុំខ្លួន និងគ្រោងកាត់ក្ដីបុរសរូបនេះឡើយ។

លោក អ៊ី ឃាង បានថ្លែងប្រាប់ទូរទស្សន៍មួយថាក្រោយការសាកសួរ និងធ្វើកំណត់ហេតុ ពាក់ព័ន្ធនឹងការបង្ករបួសស្នាមដល់កញ្ញាពេជ្រ អាវីហ្សា នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី១៦ វិច្ឆិកា ថា លោក គៀង ហេង ក៏ត្រូវឃាត់ខ្លួន និងត្រូវបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅតុលាការខេត្តភ្លាមៗក្នុងថ្ងៃដដែល។

លោកអះអាងថាផ្អែកតាមផ្លូវច្បាប់ បើទោះជាជនរងគ្រោះសម្រេចមិនដាក់ពាក្យបណ្ដឹង ក៏បញ្ហាដែលបានបង្កឡើងនៅតែត្រូវបានសម្រេចដាក់បន្ទុក ដោយប្រព័ន្ធច្បាប់ និងតុលាការ។ អ៊ីចឹងហើយទើបស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលប្រចាំខេត្ត បានកោះហៅភាគីទាំងពីរទៅធ្វើកំណត់ហេតុ ហើយបញ្ជូនជនត្រូវចោទលោកគៀង ហេង ទៅកាន់តុលាការ។ លោកថាជនត្រូវចោទជាអតីតសង្សាររបស់ពេជ្រ អាវីហ្សា នឹងជៀសពីចូលរង្វង់ក្រចកសេះមិនផុតឡើយ បន្ទាប់ពីសំណុំរឿងលើករណីមួយនេះត្រូវបានរៀបរយ។ យ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់លម្អិតថាតុលាការនឹងមានចំណាត់ការបែបណា និងត្រូវកាត់ទោសលើករណីនេះនៅថ្ងៃណានោះទេ។

កញ្ញាពេជ្រ អាវីហ្សា បានអះអាងថានាងមិនដាក់បណ្ដឹងលើឈ្មោះហៀ ហេង នោះទេ បន្ទាប់ពីអតីតសង្សាររបស់ខ្លួនសុំទោសជាសាធារណៈ និងបានសន្យារឈប់ចងពៀរនាងបន្តទៀត ដើម្បីឲ្យនាងទទួលបាននូវសេរីភាពគ្រប់គ្រាន់។ នាងថាការឃាត់ខ្លួនរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្រោយធ្វើកំណត់ហេតុកាលពីថ្ងៃល្ងាចថ្ងៃទី១៦ វិច្ឆិកា គឺជាសម្រេចដោយច្បាប់ ។ យ៉ាងណាមិញ នាងថាសប្បាយចិត្តបន្ទាប់ពីជនបង្ហហេតុចំពោះនាងត្រូវបានធ្លាក់ដល់ដៃតុលាការដោយនាងនឹងមិនលូកដៃ ឬស្នើសុំឲ្យតុលាការបញ្ឈប់ចំណាត់ការកាត់ទោសលើអតីតសង្សាររបស់ខ្លួននោះទេ បន្ទាប់ពីនាងយល់ថាបញ្ហាដែលខ្លួនទទួលរងគឺមានរឿងអយុត្តិធម៌ច្រើនយ៉ាង និងថាបើតុលាការសម្រេចបែបណាក្នុងពេលខាងមុខក៏នាងទទួលយក៕
shv
pich-aviza

pich-avizapich-avizapich-aviza-9pich-aviza-8pich-aviza-5pich-aviza-4pich-aviza-6pich-aviza-7

មតិយោបល់