នៅថ្ងៃ នេះ ជាថ្ងៃ ១៤ កុម្ភៈ ដែលជាថ្ងៃបុណ្យនៃក្តីស្រលាញ់សម្រាប់ពិភពលោកទាំងមូល មិនថាកម្ពុជា ឬ អឺរ៉ុបនោះឡើយ ។
មកទល់នឹងពេលនេះ នៅមានបញ្ហាជាច្រើនដែលយុវវ័យមួយចំនួនធំរបស់កម្ពុជាយល់ច្រឡំថាជាថ្ងៃ បុណ្យនៃសង្សារ ឬបុណ្យសង្សារ ។ ជុំវិញបញ្ហានេះមានក្មេងស្រីទាំងនោះដែលយល់ច្រឡំរហូតដល់លះបង់ខ្លួនប្រាណឆោមពណ៌ដើម្បីមនុស្សប្រុសដែលជាដៃគូ របស់ពួកគេ ។ជាមួយនឹងកាដូរ ១ ប្រអប់ នឹងផ្កាកុលាបមួយទង តើមិត្តនារីមានគិតដែរឬទេ ថាគេជូនយើងដើម្បីអ្វី ?ជូនក្នុងគោលបំណងអ្វី ?

កញ្ញា គង់ ចាន់រដ្ឋា ដែលជាអ្នកចម្រៀងរបស់ផលិត រស្មីសឹង្ហមាស កញ្ញាបានប្រាប់ ដំណឹង ថា ភាពឆ្លាស់វៃរបស់នារី នៅថ្ងៃបុណ្យនៃក្តីស្រលាញ់គួរសប្បាយនៅទីប្រជុំជន ដែលមានមិត្តភក្តិជាច្រើន មិនគួរណា ទៅទីស្ងាត់ៗនោះឡើយ ចៀសវាងការកេងបន្លំយកខ្លួនប្រាណរបស់នារីភេទយើង ពីសំណាក់ប្រុសព្រានដែលជាដៃគូដោយជូនជាផ្កាកុលាបមួយទង ឬកាដូមួយប្រអបយើងហានលះបង់ខ្លួន នេះមិនមែនជាថ្ងៃ លះបង់ខ្លួនប្រាណនោះទេ។

បុណ្យនៃក្តីស្រឡាញ់ មិនមែនបុណ្យសង្សារនោះទេ សម្រាប់ ១៤ កុម្ភៈ ឆ្នាំ ២០១២ នេះ កុលាបមួយទងគ្មានអ្វីជាការសំខាន់នោះទេ បើកាដូមួយប្រអប កាន់តែគ្មានអ្វីអស្ចារ្យជាងកុលាបហើយ ។ ទល់នឹងពេលនេះមានជនឆ្លៀងឱកាលជាច្រើនដែលរកស៊ី ផ្នែក ផ្ទះសំណាក់ជាច្រើន បានប្រកាសនូវតម្លៃបញ្ចុះក្នុងខណៈបុណ្យនៃក្តីស្រលាញ់នេះ ដូចជា ១ ម៉ោង ២ ម៉ោង ៣ ម៉ោង ប៉ុន្មានដុល្លារ ដែលជាវេលាខុសពីភាពប្រក្រតី ។ សូមមិត្តនារីទាំងអស់កុំបីភ្លើតភ្លើនក្នុងកំឡុងបុណ្យដ៏ងប់ងល់នេះ បើតាមការរ៉ាយរ៉ាប់របស់ កញ្ញា កែវ ផល្លិកា ដែលជាតារាសម្តែង ។

ចំណែក កញ្ញា សៀន កែវមរកត ឈ្មោះក្នុងសិល្បៈវិញហៅថា កូកូ របស់ផលិតកម្ម ហាយក្លាស បានប្រាប់ដំណឹង ដូចគ្នាផងដែរថា បុណ្យនៃក្តីស្រលាញ់ឆ្នាំនេះ កញ្ញា សូមផ្តាំផ្ញើរឲ្យមិត្តនារីទាំងអស់កុំចេញបោកប្រុសព្រានក្នុងថ្ងៃ បុណ្យនេះ ដោយពួកគេជូនផ្កាកុលាបមួយទង ថាតំណាងបុណ្យក្តីស្រលាញ់ ហើយកុំស្វះស្វែងរកគូរក្នុងថ្ងៃ នោះធ្វើអ្វី វាមិនមែនជាការល្អនោះទេ ។

ដូចគ្មានេះដែរ គេហទំព័រ ដំណឹង សូមចូលរួមចំណែកជាមតិក្នុងខណៈបុណ្យ នៃក្តីស្រលាញ់នេះ សូមឲ្យមិត្តនារីទាំងអស់ មេត្តាថែខ្លួនប្រាណ កុំចាញ់បោជាមួយនឹងផ្កាកុលាបមួយទង ឬកាដូមួយប្រអបនោះអ្វី វាមិនមែនជាក្តីស្រលាញ់នោះទេ សម្រាប់បុរសដែលជូននូវផ្កាកុលាបមួយទង ស្នេហ៍ពិតមានតែ ខាន់ស្លាទេ ៕
អត្ថបទ ៖ បុរសដំណឹង
មតិយោបល់