ព័ត៌មានសិល្បៈ និងកម្សាន្ត

នរណាខ្លះជាប់ ​American ​Idol?

កម្មវិធី American Idol គឺជាកម្មវិធីមួយស្វែងរកអ្នកដែលមានទេពកោសលខាងចម្រៀង និងសម្តែង ដែលបង្កើតឡើងឆ្នាំ ២០០២​ ដោយលោក Simon Fuller និងផលិតដោយ FremantleMedia North American និងសហការផលិតជាមួយ 19 Entertainment ដែលផ្សាយតាមរយៈកញ្ចក់ទូរទស្សន៍ Fox។

មកដល់ពេលនេះកម្មវិធី American Idol ឈានចូលដល់ជំនាន់ទី ១១ ហើយមានគណៈកម្មការចំនួន ៣ រូបរួមមាន ១. លោក Randy Jackson ដែលមានជំនាញខាងច្រៀង លេងហ្គីតាបាស និពន្ធបទភ្លេង និងជាសហគ្រិនក្នុងការផលិតកម្មវិធីទូរទស្សន៍ ២. លោក Steven Tyler ជាតារាចម្រៀង និពន្ធបទចម្រៀង និងជាពិសេសគឺគាត់មានជំនាញអាចប្រើឧបរកណ៍ត្រន្រ្តីបានគ្រប់ប្រភេទ ចំណែកទី៣ គឺតារាចម្រៀង Jennifer Lopez ដែលជាតារាងចម្រៀងស្រី និងជាអ្នកជំនួញផងដែរ ក្នុងនោះលោក Ryan Seacrest គឺជាពិធីករ។

គួរបញ្ជាក់ផងដែរថាកម្មវិធី American Idol ជំនាន់ ១១ បានចាប់ផ្តើមនៅថ្ងៃ ១៨ ខែមករា ឆ្នាំ ២០១២ ដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ Fox រហូតរហូតមកដល់ពេលនេះនៅមិនទាន់រើសបាននៅឡើយ។

ខាងក្រោមនេះគឺជាអ្នកដែលបានជាប់ចំណាត់ថ្នាក់ពីជំនាន់ទី១ ដល់ ១០ ៖

-ទី១: KELLY CLARKSON

-ទី២: RUBEN STUDDARD

-ទី៣: Fantasia Barrino

-ទី៤: CARRIE UNDERWOOD

-ទី៥: TAYLOR HICKS

-ទី៦: Jordin Sparks

-ទី៧: David Cook

-ទី៨ : Kris Allen

-ទី៩: Lee DeWyze

-ទី១០ : Scotty McCreery

<

p style=”text-align: left;”>

<

p style=”text-align: left;”>

មតិយោបល់