វណ្ណា ស័ក្ក បង្ហាញមុខក្នុងថ្ងៃខួបកំណើតកូនស្រី បន្ទាប់ពីកន្លងទៅធ្លាប់បានប្រកាសមិនទទួលស្គាល់

 

(ភ្នំពេញ)៖ កញ្ញា វណ្ណ ណាណា ត្រូវបានទស្សនិកជនខ្មែរដឹងថា គឺជាអតីតបេក្ខភាពប្រលងកម្មវិធី «The Voice Kids Cam bodia» រដូវកាលទី២ ហើយកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ ២០ ២១ ម្សិលមិញនេះ គឺជាថ្ងៃកំណើតរបស់នាង។ អ្វីដែលពិសេស គេឃើញមានវត្តមាន តារាចម្រៀង វណ្ណា ស័ក្ក ដែលគេដឹងថា ជាឪពុករបស់នាងចូលរួមផងដេរ ខណៈវត្តមានរបស់លោកបង្ករការចាប់អារម្មណ៍យ៉ាងខ្លាំងដល់មហាជន ព្រោះកន្លងមកតារារូបនេះធ្លាប់បានប្រកាសមិនទទួលស្គាល់កូនស្រី។

ពិធីខួបកំណើត របស់ កញ្ញា វណ្ណ ណាណា ត្រូវគេមើលឃើញវត្ត មាន របស់ តារា ចម្រៀង លោ ក វណ្ណា ស័ក្ក ដែលត្រូវបានគេដឹង ថា ជា ឪពុកបង្កើតរបស់នាង ក៏បានទៅចូលរួមអបអរ ផង ដែរ។ ការចូលរួមនេះ គឺក្រោយ ពីល្បីកក្រើកកាលពីជាងមួយឆ្នាំមុន ថា លោក មិន ទទួល ស្គាល់ នាង ប៉ុន្តែវត្តមាន វណ្ណា ស័ក្កនៅថ្ងៃខួបកំណើតឆ្នាំនេះ វណ្ណ ណាណា គឺធ្វើឲ្យនាងមានការរំភើប ចិត្ត យ៉ាងខ្លាំងសើចបិទមាត់មិនជិតតែម្ដង ។

គួរបញ្ជាក់ថា កាលពីកំឡុងខែកក្កដា ឆ្នាំ២០២០ កន្លងទៅ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ ពីកុមារី វណ្ណ ណាណា អតីតបេក្ខភាពប្រលងកម្មវិធី «The Voice Kids Cambodia» រដូវ កាលទី២ បានប្រកាសទាំងទាំងភ្នែក សុំឱ្យឪពុករបស់ខ្លួន គឺតារាចម្រៀងលោក វ វណ្ណ ស័ក្ក ព្រមទទួលនាងជាកូន ។ កុមារី វណ្ណ ណាណា ជាក្មេងកំព្រាឪពុកម្ដាយតាំងពីតូច ក្រោយពីឪពុកម្ដាយបានលែងលះចែកផ្លូវគ្នា និង ត្រូវរស់នៅជាមួយជីដូនកម្សត់ ជាអ្នកបីបាច់ថែរក្សា ៕

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *