ភាពល្បីល្បាញ អាចកែប្រែនូវជីវភាពគ្រួសារ និងលើកតំកើងនូវនូវកេរ្តិ៍ឈ្មោះផងដែរ ។ ក្នុងសប្តាហ៍នេះគេហទំព័រ ដំណឹងសូមណែនាំអារម្មណ៍ប្រិយមិត្ត ទៅជួបរូបភាព របស់តារាម៉ូដែលទាំង ២០ រូប ដែលមានវត្តមានដូចខាងក្រោម ៖

ប្រភព៖ ស៊ិនហួ
ព័ត៌មានក្នុងដៃអ្នក
ភ្នំពេញៈ ខណៈវិស័យសម្ដែងកាន់តែមានការរីកចំរើនក្នុងស្រុក តារាសម្ដែងល្បីឈ្មោះកញ្ញាពៅ លីដា ក៏ត្រូវបានទីផ្សារក្រៅប្រទេសអញ្ជើញឲ្យចេញសម្ដែងផងដែរ។ នាងបានចាកចេញពីប្រទេសកម្ពុជាកាលពីវេលាម៉ោងប្រមាណជា៨យប់ថ្ងៃទី២៦ កញ្ញានេះ អមដោយតារាចម្រៀងអ្នកនាងអឿន ស្រីមុំ ចេញទៅសម្ដែងនៅសហរដ្ឋអាមេរិក។ កញ្ញា ពៅ លីដា បញ្ជាក់ថានេះជាការចេញសម្ដែងលើកទី១របស់នាងនៅលើទឹកដីអាមេរិក ប៉ុន្តែសម្រាប់ការសម្ដែងនៅតាមបណ្ដាប្រទេសធំរួមមានអូស្រ្តាលីជាដើមនោះ គឺជាលើកទី៣ទី៤ហើយសម្រាប់នាង។ ការចេញសម្ដែងរបស់នាងក៏ត្រូវចំឱកាសបុណ្យភ្ជុំតែម្ដង ទើបធ្វើឲ្យតារាស្រីរូបនេះ និងអឿន ស្រីមុំ…
ដោយសារមានភ្លៀងរំខានមួយមេបានធ្វើឲ្យតារាល្បីៗមួយចំនួនដែលត្រូវបានអញ្ជើញ មិនមានវត្តមានក្នុងថ្ងៃខួបកំណើតរបស់លោកម៉ាដូណានោះទេ ប៉ុន្តែគេកត់សម្គាល់ថាពិធីខួបរបស់លោកនៅតែណែនតាន់តាប់ដោយវត្តមានសិល្បករចាស់ក្មេងច្រើននាក់ដដែល បើទោះមិនដល់ជាង៤០០តុតាមការរំពឹងទុក។ អ្វីដែលគេកត់សម្គាល់គឺតារាមួយចំនួនទោះជាត្រូវមមាញឹកក៏ឆ្លៀតមកចងដៃមួយភ្លែត មុនត្រឡប់ទៅវិញផងដែរ ទើបបណ្ដាលស្រីស្អាតម៉ាដូណាសប្បាយចិត្តរីកថ្លើម មិនភ័យរឿងខាតខួបកំណើតដែលខួបធំលើកចុងក្រោយរបស់ខ្លួននោះ។ ម៉ាដូណា និយាយថា ក្នុងចំណោមតារាសិល្បៈ និងភ្ញៀវកិត្តិយសជាង៤០០នាក់មានអ្នកមិនមកតែចំនួនតិចនាក់ប៉ុណ្ណោះ ដោយសារតែគេជាប់ថតនៅខេត្ត ហើយមិនអាចឆ្លៀតបាន។ លោកថាសប្បាយចិត្តដែលខួបចុងបញ្ចប់សម្រាប់ជីវិតរបស់លោកនៅតែមានតារាមកចូលរួមកកកុញ ក្នុងពេលដែលពួកគេម្នាក់ៗសុទ្ធតែមមាញឹកដកខ្លួនមិនរួច។ អ៊ីចឹងហើយទើបលោកប្រកាសថាទោះជាមានកម្លាំងធ្វើជាថ្មី ឬចង់សប្បាយសម្រាប់ឱកាសខួបជាថ្មី ក៏ឈប់រៀបចំទៀតដែរ សម្រាប់ពិធីខួបកំណើតមួយ…
ក្នុងមួយរយៈចុងក្រោយគេកត់សម្គាល់ថាតារាចម្រៀង អ្នកនាង មាស លក្ខិណា ដែលទឹកដមសំឡេងរបស់អ្នកនាងត្រូវបានគេកោតសរសើរថាពិរោះស្រដៀងនឹងម្ចាស់ដើមគឺ រស់ សេរីសុទ្ធា កាន់តែមានទីផ្សារសិល្បៈ ដល់ថ្នាក់រកពេលទទួលការងារច្រៀងរាំលែងចង់កើត។ អ្នកនាងក៏ទើបតែច្រានចចោលការងារអញ្ជើញអោយចេញច្រៀងក្រៅស្រុក និងការងារកាន់កាប់ក្នុងកម្មវិធី«មរតកសំនៀង»របស់ទូរទស្សន៍អប្សរាដូចមុន ព្រោះតែកាក់កបនឹងរបរលក់ត្រីងៀតនោះផងដែរ។ អ្នកនាងមាស លក្ខិណា និយាយថាបើធៀបនឹងរយៈពេលមុន គឺអ្នកនាងចាប់ផ្ដើមយកពេលចូលប្រឡូកសិល្បៈ ទៅធ្វើត្រីងៀត ផ្អកប្រហុក និងត្រីប្រឡាក់ជាដើមដើម្បីរកចំណូលច្រើនជាង ដោយសារតែមុខរបរនេះដ្បិតថាតម្រូវអោយអ្នកនាងចំណាយកម្លាំងរាងហត់បន្តិច…
មតិយោបល់