ព័ត៌មានសិល្បៈ និងកម្សាន្ត

ត្រួសៗពី Global FC ដែលត្រូវជួបណាហ្គាវើល នៅ Singapore Cup

ហ្វ៊ីលីពីន: ណាហ្គាវើល នឹងតំណាងក្លឹបក្នុងលីគកំពូលកម្ពុជា ទៅប្រកួតវគ្គជម្រុះពានរង្វាន់ RHB Singapore Cup តទល់និងក្លឹបជើងឯករងលីគលំដាប់ទី១( Division 1) ឆ្នាំ២០១៥ របស់ហ្វ៊ីលីពីន Global FC នាថ្ងៃទី២៩ ឧសភា ខាងមុខ។ Post News Media នឹងលម្អិតប្រវត្តិខ្លះៗពីក្លឹប Global FC ជូនប្រិយមិត្ត!

-(ប្រវត្តិក្នុងលីគ)៖
Global FC ជាជើងឯកលីគលំដាប់ទី២ (Division 2) របស់ហ៊្វីលីពីនកាលពីឆ្នាំ២០១៤ មុននឹងឡើងមកកាន់កាប់តំណែងជើងឯករងលីគលំដាប់ទី១ (Division 1) នៅឆ្នាំ២០១៥។ បច្ចុប្បន្នពួកគេកំពុងឈរកំពូលតារាងលីគកំពូល United Football League ដោយមិនទាន់ស្គាល់ពាក្យថា ចាញ់សោះ ក្នុង៤ប្រកួតដំបូងនេះ។

-(គ្រូបង្វឹក)៖
លោក Leigh Manson មានបទពិសោធន៍ជាង ២០ ឆ្នាំជាមួយបាល់ទាត់។ លោកធ្លាប់លេងឲ្យក្លឹបជាច្រើនដូចជា  Queen of the South និង Gretna នៅហូឡង់ ព្រមទាំង Richmond Kickers របស់អាមេរិក។ លោកធ្លាប់ជាគ្រូជម្រើសជាតិ U23 របស់ហ្វ៊ីលីពីននៅឆ្នាំ២០១៣ មុននឹងត្រូវបានតែងតាំងជាគ្រូបង្វឹក Global នាឆ្នាំបន្ទាប់ដល់បច្ចុប្បន្ន។

-(កីឡាករឆ្នើម)៖
ខ្សែបម្រើប្រយុទ្ធពាក់អាវលេខ៩ Misagh Bahadoran ជាកូនកាត់អ៊ីរ៉ង់ហ្វ៊ីលីពីន ដែលធ្លាប់ជាប់ទាំងជម្រើសជាតិហ្វ៊ូតសាល និងឈុតធំរបស់ហ្វ៊ីលីពីន។ គេធ្លាប់ស៊ុតជម្រើសជាតិបារ៉ែន យឺមែន និងកូរ៉េខាងជើង បាន៣គ្រាប់ ក្នុងវគ្គជម្រុះបាល់ទាត់ពិភពលោកកាលពីដើមឆ្នាំកន្លងទៅ៕

photo_2016-05-26_09-11-41 photo_2016-05-26_09-11-40

មតិយោបល់