ថ្មីៗនេះក្រុមហ៊ុន Motorola និង Verizon បានចាប់ផ្តើមបង្ហាញនូវ Software update ថ្មីសម្រាប់ទូរស័ព្ទដៃ Droid X2។ នេះគឺជាព័ត៌មានមួយដែលល្អ ប៉ុន្តែបែបជាមិនដូចអ្វីដែលអ្នកប្រើប្រាស់បានរំពឹងទុកទៅវិញ ព្រោះថា Software update ថ្មីនោះមិនមែនជា Ice Cream Sandwich។
តាមការឲ្យដឹងបន្ថែម Software update ថ្មីនេះនឹងធ្វើការ Droid X2 ដំណើរការលឿនជាងមុន ព្រមទាំងបានធ្វើការបំពេញនូវបង្វះខាតមួយចំនួន ជាពិសេសគឺប្រព័ន្ធសុវត្តិភាពដែលទាក់ទងនឹង Google។ នេះក៏ជាឱកាសមួយផងដែរសម្រាប់ Verizon ក្នុងការបន្ថែមនូវមុខងារថ្មីៗរបស់ខ្លួនចូលទៅក្នុង Software update ថ្មីនេះ។
បច្ចុប្បន្ន Software update នេះមាននៅ Verizon ហើយអ្នកប្រើប្រាស់អាចធ្វើការ update បានដោយខ្លួនឯងផងដែរ ដោយចូលទៅកាន់ Settings -> About Phone នឹងចុចលើ Software Update បន្ទាប់មកធ្វើតាមការណែនាំរបស់កម្មវិធី ជាការស្រេច៕
មតិយោបល់