នៅពេលថ្មីៗយោងតាមគេហទំព័រចិនមួយបានឲ្យដឹងថា នៅទីក្រុង JiuJiang ក្នុខេត្ត Jiangxi ភ្នាក់ងារតារាម៉ូដែលម្នាក់ត្រូវបានគេជួលមកបង្ហាញដងខ្លួនជាផ្ទាំងគំនូរ គំនូរដែលត្រូវគូរគឺត្រូវគូរលើដងខ្លួនដោយដោះសម្លៀកបំពាក់ចេញ ដែលជាការផ្សព្វផ្សាយនូវការលក់ផ្ទះល្វែង របស់ក្រុមហ៊ុន អចលនទ្រព្យ ក្នុងកំឡុងពេលចូលរដូវត្រជាក់ខាងមុខនេះ ។
យោងតាមទិន្នន័យរបស់ការិយាល័យស្ថិតិជាតិបានឲ្យដឹងថា ក្នុងខែ កុម្ភៈ កន្លងទៅនេះចំនួន ៤០ ភាគរយ មាន ៧០ ទីក្រុងជាង ៧០ នៅក្នុងប្រទេសចិន ដែលមិនអាចដំណើរដោយស្ថិតក្នុងភាពនឹងថ្កល់ ជាមួយនឹងតម្លៃផ្ទះថ្លៃបើប្រៀបធៀប និង១ ឆ្នាំ កន្លង ទៅ ។
ក្នុងការឆ្លងកាត់នូវរដូវត្រជាក់ខាងមុខនេះ ក្រុមហ៊ុន អចលនទ្រព្យ ទាំងនោះបានប្រើនូវបធ្យោបាយ និងវិធីសាស្រ្តរៀងខ្លួន ដូចជាការបញ្ចុះតម្លៃ និងរៀបចំនូវព្រឹត្តិការណ៍ជាតិផ្សេងៗផងដែរ ជាក់ស្តែង ក្រុមហ៊ុន Real Estate Developers បានរៀបចំនូវការគំនូរនៅលើខ្លួនស្រ្តីដែលជាអ្នកបង្ហាញ ម៉ូតដ៏មានភាពល្បីល្បាញម្នាក់៕


ប្រែសម្រួលដោយ៖ បុរសដំណឹង
មតិយោបល់