ភ្នំពេញៈ លោក សាន សុវណ្ណនិស្ស័យ ដែលជាអ្នកគ្រប់គ្រង និងរៀបចំទូទៅ បានថ្លែងប្រាប់ Post News ឲ្យដឹងថា ការដាក់ឈ្មោះផលិតកម្ម Silent Production បែបនេះ មិនមែនបានន័យថា ជាផលិតកម្មស្ងាត់ៗ ឬ ដូចពាក្យគេនិយាយថា មកហើយ ទៅវិញហើយ នោះទេ ។
អ្នកគ្រប់គ្រងវ័យ ២៤ ឆ្នាំខាងលើ បានអះអាងថា ការដាក់ឈ្មោះ ផលិតកម្មខាងលើថា Silent Production នេះវាមិនមែនមានន័យថាដូចអ្វីដែលបងប្អូន និងប្រិយមិត្តគិតនោះទេ វាគ្រាន់តែឈ្មោះមួយ សម្រាប់ការហៅតែប៉ុណ្ណោះ ហើយក៏មិនមែនមានន័យថា មកហើយ បិទវិញទៀតហើយ នោះដែរ។
សាន សុវណ្ណនិស្ស័យថា «កន្លងមកប្រិយមិត្តជាច្រើន បានសួរខ្ញុំពីអត្ថន័យនៃឈ្មោះផលិតកម្មដែរ តែវាមិនប្លែកនោះទេ គឺដូចអ្វីដែលខ្ញុំប្រាប់ខាងលើ អ៊ីចឹង» ។
មកទល់នឹងពេលនេះ ផលិតកម្ម Silent Production បើកបាន កន្លះឆ្នាំហើយ ហើយគោលដៅនៃផលិតកម្មមួយនេះគឺ ផ្តោតលើការផលិតបទនិពន្ធថ្មី ឬ គេហៅថា Original Song ។ នេះបើតាមសម្តី អ្នកគ្រប់គ្រងវ័យ ២៤ឆ្នាំ ជាអ្នកខេត្តសៀមរាប បានប្រាប់ ៕
មតិយោបល់