ការអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរបានមកដល់មុន សម្រាប់ប្រជាជនខ្មែរមួយចំនួន ដែលមានសំណាងឈ្នះរង្វាន់ក្នុងតម្លៃជាទឹកប្រាក់រាប់សែនដុល្លារ ជាផ្នែកមួយនៃ យុទ្ឋនាការផ្សព្វផ្សាយចាប់ឆ្នោតផ្សងសំណាងទូទាំងប្រទេសរបស់ធនាគារ ABA ។

អ្នកឈ្នះរង្វាន់ធំជាងគេមួយរូប បានបើករថយន្តទំនើបម៉ាក់ BMW X6 ដែលមានតម្លៃជិត ១០៥ .០០០ ដុល្លារ ចេញទៅ ចំណែកអ្នកដែលឈ្នះរង្វាន់ទី ២ ទទួ លបានម៉ូតូម៉ាកហុងដា ស្គូបពី ipad និងទូរទស្សន៍ LED ។អ្នកឈ្នះរង្វាន់ទី ៣ ទទួលបានទូរស័ព្ទដៃ iPods និងទូរទស្សន៍អេក្រងតូចជាផ្នែកមួយនៃ ការផ្តល់រង្វាន់របស់ធនាគារ ។ ជាសរុបរង្វាន់ដែលមានតម្លៃសរុប ១៣០.០០០ ដុល្លារ សហរដ្ឋអាមេរិក ត្រូវបានផ្តល់ជូនអតិថិជនជាផ្នែកមួយនៃយុទ្ឋនាការផ្សព្វផ្សាយ “ឈ្នះទាំងអស់គ្នា”របស់ធនាគារ ។
អនុប្រធានទី ១ របស់ធនាគារ ABA លោក Askhat Azhikhanov បានមានប្រសាសន៍ថា យើងចង់រកវិធី ម្យ៉ាងដើម្បីបង្ហាញអតិថិជនរបស់យើងអំពីការឲ្យតម្លៃខ្ពស់ទៅលើទំនុកចិត្តរបស់ពួកគាត់ មកលើធនាគាររបស់យើង ។ដោយសារតែបុណ្យចូលឆ្នាំប្រពៃណីខ្មែរជិតចូលមកដល់ យើងគិតថា វាជាពេលវេលាសមស្រប ដែលយើងត្រូវផ្តល់ដល់អតិថិជនរបស់យើងមួយចំនួននូវរង្វាន់ដ៏អស្ចារ្យនេះ ។
ដើម្បីឈ្នះរថយន្តទំនើបម៉ាក BMW X6 អតិថិជនត្រូវតែរក្សាប្រាក់បញ្ញើចំនួន ៣០.០០០ ដុល្លារ នៅក្នុងគណនីប្រាក់បញ្ញើថេរ”តោះយើងនាំគ្នាឈ្នះ ”របស់ធនាគារ ABA ។គណីនេះត្រូវបើករហូតដល់ថ្ងៃនៃ ផ្សងសំណាង ។
ដើម្បីឈ្នះរង្វាន់ទី ២ ម្ចាស់គណីត្រូវរក្សាទុកបា្រក់បញ្ញើ ចំនួន ៣.០០០ ដុល្លារ នៅក្នុងគណនីប្រាក់បញ្ញើថេរ ។ដើម្បីឈ្នះរង្វាន់ទី ៣ អ្នកចូលរួមក្នុងកម្មវិធី ផ្សងសំណាងត្រូវតែមានទឹកប្រាក់ចំនួន ៣០០ ដុល្លារ នៅក្នុងគណី ។
លោក Azhikhanov បន្ថែមយ៉ាងដូច្នេះថា “យើងទទួលស្គាលថា មិនមែនអតិថិជនគ្រប់រូបសុទ្ឋតែមានលក្ខណៈគ្រប់គ្រាន់ដើម្បីចូលរួមឈ្នះរង្វាន់ធំនោះ ដូច្នេះហើយយើងព្យាយាមធ្វើឲ្យមានភាពយុត្តិធម៌ ដោយផ្តល់រង្វាន់បន្ថែមដើម្បីតម្រូវទៅលើអតិថិជនខុសគ្នារបស់ធនាគារ។យើងដឹងគុណអតិថិជនរបស់ធនាគារមិនថាធំឬតូចឡើយ”។
ធនាគារ ABA ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៦ ជា Advanced Band of Asia Limited ហើយធនាការនេះដើមឡើយត្រូវបានបង្កើតឡើងដើម្បីផ្តល់សេវាពាណិជ្ជកម្មដល់ អតិថិជនជាក្រុមហ៊ុនសាជីវកម្មទំហំតូច ។ចាប់តាំងពី ២០០៧ មក ធនាគារ ABA បានពង្រីកវិសាលភាពរបស់ខ្លួនដើម្បីផ្តោតទៅលើវិស័យ លក់រាយផងដែរ ។គោលដៅរបស់ធនាគារ គឺផ្តល់សេវាធនាគារដែលមានបច្ចេកវិទ្យាទំនើប ងាយស្រួលប្រើប្រាស់ និងអាចជឿជាក់បាន នៅទូទាំងប្រទេសកម្ពុជា ។
បច្ចុប្បន្នធនាគារ ABA មានសាខា ១០ កន្លែង នៅទូទាំង ប្រទេស ក្នុងនោះ ៧ កន្លែងស្ថិតក្នុងរាជធានីភ្នំ ពេញ។នៅឆ្នាំ ២០០១ ធនាគារ ABA បានក្លាយជាស្ថាបនហិរញ្ញវត្ថុជាដំបូងគេបង្អស់ដែលបានក្លាយជាធនាគារឆ្នើមប្រចាំឆ្នាំរបស់ទស្សនាវដ្តីធនាគារ និងហិរញ្ញវត្ថុអាស៊ី ៕
អត្ថបទ ក្រុមហ៊ុន
មតិយោបល់