ព័ត៌មានសិល្បៈ និងកម្សាន្ត

របៀបទិញ​ខោអាវ​ជជុះ​បែប​ឆ្លាត​វៃ

សម្រាប់​មិត្ត​យុវវ័យ ឬ ប្រិយមិត្ត​ដែល​មិន​អាច​មានធន​ធាន​គ្រប់គ្រាន់​​ក្នុងការ​ទទួល​បាននូវ​អាវ ខោ ម៉ាក់ល្បី​ តែ​អាច​ស្លៀក​ពាក់​ទៅចុះសម្រុងនឹងគេ ដែល​ទាំងនេះ​មិត្ត​យុវវ័យ​អាច​ទិញ​នូវ​អាវ​ជជុះ​ តែ​មុន​នឹង​ទិញ​សូម​ពិនិត្យ​នូវ​លក្ខណ​ដូចខាង​ក្រោម​ដើម្បីបាន​អាវ និង​ខោ ដែល​គួរ​ជាទីពេញចិត្ត ៖

១.​ត្រួត​ពិនិត្យ​មុននឹង​ទិញ

ពេលទិញ​សូមកុំសម្លឹង​តែ​ម៉ាកយីហោ​ណា​ល្បីៗ​ហើយ​ស្អាតៗ ត្រូវ​មើលពី​សភាព​លក្ខណៈ​របស់អាវ ឬ​ខោ ថា​វា​អា​ចឆាប់ដាច់រហែក ជា​ផ្ទាំង​ឬ​អត់ ?​បើចំណា​យ​លុយ​ទិញ​របស់ត្រូវ​ចិត្ត ប៉ុន្តែពាក់បាន ២ ទៅ ៣ ថ្ងៃ ដាច់រហែក ឆាប់ហើរពណ៌ គួរ​តែ​ទិញ​របស់ថ្មី​ហើយពាក់​បានយូរ​ទៀង​ផង ។

២.​សាច់ក្រណាត់

សម្រាប់សាច់ក្រណាត់ ដែលបែក​ព្រុយ ហើយ​ពិបាក់​ក្នុងការ​អ៊ុត គួរ​កុំ​ទិញ​ឲ្យសោះ វា​អាច​នឹង​ចំណាយលុយ​ឥតប្រយោជន៍ ។

៣.​អាយុ​កាលរបស់​ខោ​អាវ

បើ​សិន​ជា​ចង់ដឹង​នូវ​ ខោ​អាវ ដែលចង់ទិញ​នោះ​មាន​អាយុ​កាល​ប៉ុន្មាន​ឆ្មាំ​ ឬខែ​ហើយនោះ ត្រុវ​មើល​ពី​សាច់​ក្រណាត់ និង កអាវ ដៃអាវ ឬ ជើង​ខោ និងចង្កេះ ខោ ​។ បើសិន​ជា​វា​មានស្នាមក្អែល ឬ​មួយ ចេញ​ព្រុយជើង​ខោ ​នឹង​ចំណាយលុយ​ចោល​ទទេ​ហើយ ។

៤.តម្លៃ

ទោះបីវា​ជា​ខោ​អាវ​ជជុះមែនពិត​តែ​ មិន​មែន​មានន័យថា ខោ​អាវជជុះសុទ្ឋ​តែ​ថោក​នោះទេ គឺ​វា​អាស្រ័យ​លើ​សាច់​ក្រណាត់ ថ្នេរ សភាពលក្ខណៈ និង​ភាព​ពេញ​និយមតែប៉ុណ្ណោះ។​ហើយ​មិន​ប្រាកដ​ថា​របស់ល្អ​អាច​ប្រើ​បានយូរ​នោះទេ បើសិន​ជា​យើង​ទិញ​របស់ល្អ​មួយទឹក ឬ​របស់ស្អ​យីហោ​ក្លែង​ក្លាយ ៕

ដោយៈ បុរ​សដំណឹង

មតិយោបល់