វាមិនមែនជាការប្រកួតការស្លៀកឈុតប៊ីគីនី សម្រស់ ឬក៏ប្រកួតឆ្លើយសំនួរនោះឡើយ តែគឺជាការប្រកួតស្វែងរក សាច់មាន់ឆ្នើមបំផុត នៃពូជមាន់ Dong Tao ដែលជាពូជមាន់ដ៏ល្បី ដោយមានជើង និងភ្លៅធំ តែស្បែកពណ៌ក្រហម។
យោងតាមគេហទំព័រ vnexpress ចុះផ្សាយឲ្យដឹងថា មានមាន់ជាង ១០០ ដោយម្ចាស់របស់ពួកវា បាននាំយកមកពីតំបន់ផ្សេងៗ ក្នុងប្រទេសវៀតណាម ដោយបានប្រមូលផ្តុំគ្នា ធ្វើការប្រកួតប្រជែង ។
លក្ខណ្ឌនៃការប្រកួតនេះ គឺ ត្រូវចូលបែបបទ បំពេញស្តង់ដា ទម្ងន់ ពណ៌ស្លាប ភ្លៅ និងទំហំ ចំពុះ។
ជាធម្មតាមាន់ Dong Tao មានទម្ងន់ ជាង ៤គីឡូក្រាម ហើយត្រូវបានចំណាយពេលថែទាំ ជាពិសេស ដើម្បីធានាថាពួកវា មានសុខភាពល្អ និងមានភាពទាក់ទាញ។
សាច់មាន់ Dong Tao មានរស់ជាតិផ្អែមពិសារ ហើយទាក់ទងនឹងប្រវត្តិមាន់នេះ វិញ គេចិញ្ចឹមដើម្បី ទុកជាដង្វាយសម្រាប់ព្រះមហាក្សត្រ និង សាសនា។ តែបច្ចុប្បន្នវា ត្រូវបានប្រើប្រាស់តាមភោជនីយដ្ឋាន យ៉ាងសំខាន់បំផុត។
ពូជមាន Dong Tao មានប្រភពពី ពីឃុំ Dong Tao ក្នុងខេត្ត Hung Yen ជិតព្រំដែនក្រុង ហាណូយ ។ សម្រាប់តម្លៃមាន់ Dong Tao មួយក្បាល អាចលក់ពី ៤ ទៅ៥ សែនដុង ប្រហែលពី ១៨ ទៅ ២០ដុល្លារអាម៉េរិក។
បញ្ជាក់ផងដែរថា ការប្រកួតប្រជែងមាន់នេះ ត្រូវបានរៀបចំឡើង តាំងពីឆ្នាំ ២០១៥ មកម្លេះ ៕
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់