ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ត្រីដែល​មាន​បបូរ​មាត់អាក្រក់បំផុត​ ដោយសារតែ​ការ​កែ​សម្រស់

យោ​ងតាម​គេហទំព័រ​ព័ត៌មាន​របស់ បរទេសនានា​បានឲ្យដឹងថា ពីមនុស្ស​ដែលមា​ន​ទម្រង់ខុស​ពីប្រក្រតី ដោ​យ​សារ​តែការ​វះកាត់ កែ​ទម្រង់មុខ ។​ដូចអ្វីដែល​យើង​បា​ន​ដឹង​គ្រប់​ៗ​គ្នា​រួច​មកហើយនោះគឺ​ការ​ចាក់ថ្នាំ ឬ​កែ​ទម្រង់មុខ​ដោយបច្ចេកទេស​វិទ្យាសាស្ត្រ ដែល​តែង​តែ​កើ​តឡើង​លើបរិវេណ បបូរ​មាត់​ និង​ជា​ពិសេស​នោះ​គឺ ផ្ទៃ មុខ​ទាំ​ង​មូលនេះតែម្តង ។​

សម្រា់បបូរ​មាត់ដែល​មានសភាពធំ ឬ​ខុស​ពីមនុស្ស​ប្រក្រតីនោះ យើង​តែង​តែគិត​ថា មនុស្ស​ម្នាក់​នោះ​គឺ ​មាន​ចំណង​ខាង​ផ្លូវ​ភេទ​ច្រើន​ហើយ​មើល​ទៅ នោះ តែ​វា​មិន​មែន​ដូច​ដែល​រឿង​ដែ​ល​អ្នកគិត​នោះទេ ​។​

ជាក់ស្តែង​ប្រភពព័ត៌មានពីបរទេសមួយ​បាន​បង្ហាញ​ឲ្យដឹងដែរថា ពីតារាម៉ូដែល​ដ៏ល្បីល្បាញ​របស់​ សហរដ្ឋ​អាមេរិម​នោះគឺ នាង Amanda Lepore ដែលមាន​បញ្ហា​ដោយសារតែ​ការ​កែ​នូ​វទម្រង់មុខ ធ្វើឲ្យ​ស្បែកយារធ្លាក់​ ខុស ពី​ទម្រង់មុខ​ និង​បបូរ​មាត់​នាង​កាល​ពីនាង​នៅក្មេង ។លើស​ពីនេះ​នៅមានមនុស្ស​ជា​ច្រើន​ទៀត​ដែល​មានបញ្ហា​ដោយសារតែ ការ​កែទម្រង់មុខ នេះ​ដូចជា បញ្ហា​កែ​លើ​ ត្របកភ្នែក ភ្នែក ច្រមុះ​និង​ជា​ពិសេស​នោះគឺ​ផ្នែក​ដើម​ទ្រូង​តែ​ម្តង ដែល​ភាគ​ច្រើន​កើត​លើ​​អ្នក​ដែល​នៅក្នុង​ពិភពសិល្បៈ ៕

សម្រស់យាធ្លាក់​របស់ Amanda Lepore ក្រោយ​ពេលកែ​សម្រស់

សម្រស់ដ៏ស្រស់ផូរផង់​ Amanda Lepore មិន​ទាន់កែ​សម្រស់

សូម​ទស្សនា​វីដេអូ​ឃ្លិប​ដូច​ខាង​ក្រោម​នេះ ចំពោះ​ស្រ្តី​ដែល​មានបញ្ហា​ផ្នែកសម្រស់នេះ ៖

 

មតិយោបល់