ព័ត៌មានសិល្បៈ និងកម្សាន្ត

ប្លែកៗជុំវិញនូវការ​បន្ថែម​គ្រឿង​អលង្កា​​ ឬ​របស់របរ​លើ​រាងកាយ

មាន​មនុស្ស​ជា​ច្រើ​ន​ណាស់ដែលបន្ថែមនូវ​ គ្រឿង អលង្កា​ ឬ​របស់របរ​លើ​​រាងកាយនោះ ដូច​ជា​ការ​ចោះ​ត្រចៀក​ពាក់ក្រវិល​ខុស​ពីសភាពធម្មតា ការ​ចោះច្រមុះ​ដោយបន្ថែមនូវ​គ្រឿង​អលង្កា ជូន​កាលអាច​បន្ថែម​លើស​ពីនេះ​ទៅ​ទៀត​នៅលើផ្ទៃ មុខ​របស់ពួកគេ នឹងផ្នែក​ផ្សេង​លើ​រាងកាយ ។​

ជាក់ស្តែង​ថ្មីៗនេះដែរ យោង​តាមប្រភពព័ត៌មាន​ពីបរទេសមួយបានបង្ហាញ ឲ្យដឹងដែរថា ពីរូបភាព​ដែលមនុស្ស​បន្ថែម​គ្រឿង​ អលង្កា ដោយ​ការ​ចោះ លើរូបរាងកាយ ខុស​ពីត្រចៀក ដែលយើងគិត​ថា វា​ជា​ចំណុចមួយ​ដែលយើង​មិន​អាច​ទទួ​ល​យក​បាន ។​ប៉ុន្តែ​យើង​ក៏គិត​ដែរថា វា​ជា​រឿងមួយដ៏​អស្ចារ្យ ណាស់​សម្រាប់ពួកគេ​ដែល​ធ្វើបង្ហាញ​រឿង​ដែលប្លែក ។​

សម្រាប់រឿង​ដែលប្លែកមួយនេះ​បើយើងសម្លឹងទៅមើល​ ពិធីហែរអ្នកតាចិន​វិញ​ឯនោះគឺ​កាន់តែ​មានភាព ប្លែកមាន​ទែន​ហើយ ដោយខ្លះដែលតំណាង​ឲ្យ​អ្នកតា​របស់ពួកគេចូលខ្លួន ដោយដោត ចោះ​សាច់​បញ្ចូល​កាំបិត ដាវ កាំភ្លើង​ជាដើម ដោយ​មើល​ទៅមាន​សភាព​ព្រឺ​ព្រួច​ណាស់ ដោយចោះ​កំាបិ​ត​ស្រស់ៗ​លើសាច់ស្រស់​យ៉ាងនេះ ..មិនឈឺ​ទេឬ?

ប៉ុន្តែ​បើសិន​យើងគិតថា វា​ជារូបកំប្លែ​ង នោះសូម​មើលរូប​ខាង​ក្រោម​ ដែល​ពួកគេ​បន្ថែម​គ្រឿ​ង​អលង្កា លើ​មុ​ខ​នឹង​រាង​កាយ​របស់​ពួក​គេ ៕

ទស្សនា​វីដេអូ​ឃ្លិប​ដូចខាង​ក្រោម​ជុំ​វិញ​នូវ​បញ្ហា​ប្លែកៗ​មួយ​ក្នុងពិធីហែរ​អ្នកតាចិន ៖

មតិយោបល់