ព័ត៌មានសិល្បៈ និងកម្សាន្ត

វិធី​៦​យ៉ាង​ក្នុងការ​ធ្វើឪ្យ​គេ​ងលក់​បាន​លឿន​

ពួកយើងមួយចំនួនឆ្លងកាត់វេលា រវល់ធ្វើនេះ ធ្វើនោះថ្ងៃត្រង់ ហើយពុំសូវបានគិតអំពីការគេង រហូតដល់ម៉ោងទើបទៅគេងតែម្តង។ មួយចំនួនមានបញ្ហាក្នុងការគេងឲ្យបានលក់លឿន មួយចំនួនទៀតមានអារម្មណ៍ថាឈឺក្បាលនៅពេលដាក់ក្បាលគេងនៅលើខ្នើយ ពោលគឺទំរាំគេងលក់ត្រូវប្រើវេលាមួយស្របក់ធំ ត្រឡប់ទៅនេះ ត្រឡប់ទៅនោះ។

ដើម្បីឪ្យអ្នកគេងបានល្អ និងលឿន អ្នកត្រូវរៀបចំខ្លួន និងចូលគេងតាមទំលាប់ឪ្យបានត្រឹមត្រូវ។ ខាងក្រោមនេះជាជំនួយខ្លះ ដែលអាចជួយឪ្យអ្នកគេងលក់បានលឿន៖

– ចំណាយពេលធ្វើលំហាត់ប្រាណពេលព្រឹកព្រលឹម ឬក៍ពេលល្ងាច ព្រោះការលំហាត់ប្រាណបង្ហាញថា វាអាចជួយបំបាត់ការឈឺចាប់នៅក្នុងរាងកាយបាន ហើយក្នុងនោះក៍មានការបំបាត់ការគេងមិនលក់ដែរ។ ការចំណាយពេលពីរ២០ ទៅ៣០នាទីហាត់កីឡាជារៀងរាល់ថ្ងៃពិតអាចបំបាត់កង្វល់ការគេងមិន លក់បាន។

-គ្រប់គ្រងភាពតានតឹង ពីព្រោះវាអាចកំចាត់ភាពលំបាកចិត្ត និងការគិតមមៃបានដែលមានក្នុងខ្លួនរបស់អ្នក។ ដើម្បីកាត់បន្ថយភាពតានតឹង អ្នកអាចចេញដើរលំហែខួរក្បាល នៅខាងក្រៅម្នាក់ឯង ឬជាក្រុម ស្តាប់ចំរៀង គូគំនូរ មើលទូរទស្សន៍ និងធ្វើអ្វីៗជាច្រើនទៀតដែលអាចចូលចិត្តធ្វើ។

– គេងពេលថ្ងៃប្រសិនជាអ្នកត្រូវការវា។ ការគេងពេលថ្ងៃមួយស្របក់អាចផ្តល់កំលាំង ធ្វើឪ្យខួរក្បាលស្រឡះ សំរាប់ធ្វើអ្វីនៅពេលរសៀល និងល្ងាច ប៉ុន្តៃត្រូវប្រាកដថា អ្នកគេងមិនឪ្យលើសរយះពេល៣០នាទី។ ធ្វើដូច្នេះវានឹងមិនអាចប៉ះពាល់ដល់ការគេងពេលយប់របស់អ្នកនោះទេ ។

-ញាំអាហារដែលផ្តល់សុខភាពល្អ និងមានទំលាប់ល្អក្នុងការញាំ។ មនុស្សមួយចំនួនចូលចិត្តញាំអាហារពេលល្ងាចច្រើន ហើយសំរាប់អ្នកវិញ គួរតែញាំឪ្យមានទំលាប់ល្អ គឺញាំកុំឪ្យតិចពេក ឬក៍ច្រើនជ្រុល។ ការញាំអាហារនេះដែរ អ្នកគួរតែញាំឪ្យបានមុនពីរម៉ោងមុនពេលចូលគេង ពីព្រោះការធ្វើបែបនេះ វានឹងមិនប៉ះពាល់ដល់ការរំលាយអាហារ និងការគេងរបស់អ្នក។ ជាងនេះទៅទៀត ដើម្បីគេងឪ្យបានលក់ស្រួល និងលឿនអ្នកគួរចៀងវាងញាំកាហ្វេ និងជាតិស្រវឹងជាដើម។

– បង្កើតទំលាប់គេង ដោយធ្វើការរៀបចំខ្លួនមុនពេលគេង ចូលគេង និងភ្នាក់ឡើងឪ្យបានទៀតពេល ពីព្រោះវាអាចជួយឪ្យអ្នកឆាប់គេងលក់ និងគេងលក់បានយូរ។ បិទអគ្គិសនីក្នុងបន្ទប់គេង និងរក្សាសីតុណ្ណភាពក្នុងបន្ទប់កុំឪ្យក្តៅ។

– ចេញក្រៅយកពន្លឺពេលព្រឹក អាចឪ្យកោសិកាក្នុងខ្លួននាក់ភ្ញាក់ និងធ្វើការទៀងទាត់។ ពន្លឺព្រះអាទិត្យចន្លោះពេលព្រឹករហូតដល់ម៉ោង៨ព្រឹក។

អត្ថបទដោយ៖ Health

មតិយោបល់