ព័ត៌មានសិល្បៈ និងកម្សាន្ត

សេដ្ឋីនីពីររូបនេះ! ចាយលុយរាប់ពាន់ដុល្លារ ដើម្បី Vote គាំទ្របេក្ខនារី «Miss Grand Cambodia»

(ភ្នំពេញ)៖ បេក្ខនារីកម្ពុជាកញ្ញា ប៉ូ គីមថេងសុតធីតា បានគ្រងឈុតតំណាងជាតិមានឈ្មោះថា «ក្សត្រីក្រុងកម្ពុជានៃវប្បធម៌អរិយធម៌» នៅលើឆាកអន្តរជាតិនៃកម្មវិធី «Miss Grand International» ឆ្នាំ២០២១នេះ ដែលមានប្រទេសថៃធ្វើជាម្ចាស់ផ្ទះ។ បច្ចុប្បន្នឈុតតំណាងជាតិ នៅមិនទាន់រកឃើញអ្នកឈ្នះទេ ពោលកំពុងដល់ដំណាក់កាលបោះឆ្នោត។

ស្របពេលដែលប្រជាជនកម្ពុជារាប់ម៉ឺននាក់កំពុងខិតខំចែករំលែកយកពិន្ទុ និងបោះឆ្នោតជួយជ្រុំជ្រែង ឱ្យ បវរ កញ្ញា កម្ពុជា កញ្ញា ប៉ូគីមថេង សុតធីតា បានជាប់ក្នុងជ្រើស១០នាក់ចុងក្រោយ នៃ កម្មពិធីលំដាប់អន្តរជាតិ Miss Grand International 2021 គេក៏សង្គេតឃើញវត្តមានសេដ្ឋីនីពីររូបឯណេះវិញ គឺអ្នកស្រី នួន ស៊ុន្ទរី ហៅស្រីអូន និងអ្នកស្រី ទ្រី ដាណា បានចំណាយថវិកាផ្ទាល់ខ្លួនក្នុងម្នាក់ៗរាប់ពាន់ដុល្លារ ដើម្បីបោះឆ្នោត និងជួយជាកម្លាំងចិត្តដល់ ប៉ូគីមថេង សុតធីតា ។

ក្នុងនោះអ្នកស្រី ទ្រី ដាណា ថៅកែពេជ្រដ៏ល្បីល្បាញបានឱ្យ ដឹងថា អ្នកស្រីរំភើបចិត្តពេលឃើញបវរកញ្ញាខ្មែរយើងឡើងឆាកអន្តរជាតិម្ដងៗ ។ អ្នកស្រីជួយថវិកា ៥០០០$ ដើម្បីបោះឆ្នោតតាម App ស្មើនឹងសំឡេងឆ្នោតចំនួន ៥៥០០ សំឡេង និងលើកទឹកចិត្តដល់បវរកញ្ញាកម្ពុជាខំប្រឹង និងតស៊ូឡើងក្នុងនាមជាបវរកញ្ញាតំណាងជាតិយើង។ យើងទាំងអស់គ្នារង់ចាំផ្ដល់កម្លាំងចិត្តជានិច្ច។

ដោយឡែក អ្នកស្រី ស៊ុន្ទរី នួន ហៅស្រីអូន ក៏បានឱ្យដឹងយ៉ាងដូច្នេះដែរថា អ្នកនាងបានបានធ្វើរួចហើយដោយបានឧបត្ថម្ភថវិកាចំនួន ២០០០ ដុល្លារ ជួយដល់បវរកញ្ញាកម្ពុជា ប៉ូគីមថេង សុតធីតា សំរាប់បោះឆ្នោតតាម App ជូនដល់បវរកញ្ញាខ្មែរយើង ដែលនៅសល់ពេលតែ២ថ្ងៃទៀតប៉ុណ្ណោះ។ ម្ចាស់ផលិតផលសម្រស់ធម្មជាតិរូបនេះ បានសំណូមពរដល់មហាជនទូទៅចូលរួមជួយចែករំលែកបន្ត ពិសេសសូមជួយបោះឆ្នោតតាម App star phone ដើម្បីលើកមុខ មាត់ កញ្ញា ឯក របស់ កម្ពុជា» ។

គួរបញ្ជាក់ដែរថា កញ្ញា ប៉ូគីមថេង សុតធីតា ដែលជាបវរកញ្ញាតំណាងញាកម្ពុជា ត្រូវចូលប្រកួត វគ្គបឋម នៅ ថ្ងៃ ទី០២ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងកម្មវិធីកញ្ញាឯកអន្តរជាតិឆ្នាំ២០២១ Miss Grand international 2021 នៅឯប្រទេសថៃ ។ ដោយក្នុងនោះបវរកញ្ញាកម្ពុជាយើង ក៏ត្រូវការឱកាសតាមរយ:ការចុច Like, Comment, Share និង ពិន្ទុតាម រយ: ការបោះឆ្នោត(Votes) ដើម្បីបានជាប់ ក្នុងជម្រើស១០នាក់ ចុងក្រោយ នៃកម្ម វិធី ក្នុងបន្តលើកមុខមាត់ប្រទេស កម្ពុជាយើងនៅលើឆាកអន្តរជាតិ។ ខណ:នេះ Miss Grand Cambodia 2021 កញ្ញា ប៉ូគីមថេង សុតធីតា កំពុង តែនាំមុខគ្រប់ប្រទេសទាំងអស់លើពិភពលោកក្នុងការ ប្រកួត ប្រជែង Miss Grand international 2021 នៅប្រទេសថៃនេះ ៕

មតិយោបល់