ព័ត៌មានសិល្បៈ និងកម្សាន្ត

គន្លឹះ​នៃ​ការថែទាំ​ទ្រនាប់​ជើង​របស់​អ្នក​

ទ្រនាប់ជើងរបស់អ្នក បានធ្វើការយ៉ាងលំបាក ដើម្បីជូនអ្នក ពីកន្លែងមួយ ទៅកន្លែងមួយ។ ទាំងនេះ គឺជាវិធីមួយ ចំនួន ដើម្បីជួយអ្នក ក្នុងការថែទាំពួកវា ។

ទ្រនាប់ជើង ជាទូទៅគឺជាផ្នែកមួយ ដែលអ្នកតែងតែបោះបង់ចោល ក្នុងការដាក់វាចូលទៅក្នុងទូខោអាវរបស់ អ្នក។ ទោះបីជាស្បែកជើង របស់អ្នកធ្វើការដោយមិនចេះនឿយហត់ ក្នុងការការពារប្រអប់ជើង នៅពេល ដែលអ្នកធ្វើចលនានោះ គឺថាអ្នកមិនដែលចាប់អារម្មណ៍ពីពួកវានោះទេ។ អ្នកហាក់ដូចជាមិនខ្វល់ពីពួកវា ដោយសារ តែអ្នកគិតថា វាមិនចាំបាច់ត្រូវការ ការថែទាំអ្វីនោះទេ។ នៅពេលដែលស្បែកជើងរបស់អ្នក ឡើងចាស់ ឬ រហែក អ្នកគ្រាន់តែបោះវាចោល និង ទិញថ្មីទៀត នោះជាការស្រេច។ តែទោះជាយ៉ាងណាក៏ដោយ អ្នកអាចបន្ថែម អាយុ កាលរបស់ពួកវាបាន ដោយអនុវត្តតាមគន្លឹះដ៏សាមញ្ញខាងក្រោមនេះ ទៅតាមប្រភេទស្បែកជើងដែលអ្នកពាក់។

ទ្រនាប់ជើងធម្មតា

ភាគច្រើន នៃពពួកស្បែកជើងធម្មតា គឺមានស្រទាប់ក្រណាត់ នៅស្រទាប់ខាងក្នុងនិង នៅចំហៀង។ ជាមួយនឹង ការប្រើវាជាញឹកញាប់ នោះនឹងមានធូលីកាន់វា។ បន្ទាប់ក្រោយមកទៀត នោះអ្នកនឹងឃើញមានស្នាមធូលីកក នៃ ជើងរបស់អ្នក នៅលើវា។ ស្នាមទាំងនេះ អាចមើលឃើញយ៉ាងច្បាស់ ដែលអ្នកនឹងមើលឃើញនៅលើស្នាមមេជើង ។ ដើម្បីកំចាត់នូវ ស្នាមទាំងនេះ អ្នកគ្រាន់តែលាយទឹកជាមួយនឹង សាប៊ូ និង លាងវាអោយបានស្អាត ។ នោះស្រទាប់ខាងក្នុងនៃ ស្បែកជើង នឹងស្អាតបានរហូត។

នៅពេលអ្នកយកស្បែកជើងកែងយកទៅទុកវិញ អ្នកមិនត្រូវដាក់វាជាន់លើគ្នានោះទេ ។ ដាក់កែងស្បែកជើង ចេញមកចំហៀង ហើយដាក់មុខរបស់ស្បែកជើងអោយទល់មុខគ្នា ។ ចូរប្រាកដថា ផ្នែកខាងក្នុងនៃស្បែកជើងទាំង ពីរបែរមុខរកគ្នា។ ដាក់ក្រណាត់រុំស្បែករបស់អ្នក មុនពេលដាក់វាចូលទៅក្នុងប្រអប់វិញ។ ថង់ដាក់ស្បែកជើង នឹង ជួយបង្កើន នូវការ ការពារចំពោះស្បែកជើង។

ស្បែកជើងសម្រាប់ពាក់ហាត់កីឡា

ទោះបីជាស្បែកជើងកីឡា អាចនឹងកខ្វក់ និង រហែកដោយសារតែភាពលំបាករបស់វា ប៉ុន្តែវាមិនមែនបានន័យថា អ្នកមិនអាចថែទាំវា បាននោះទេ។ លាងសំអាតស្បែកជើងកីឡារបស់អ្នក អោយបានទៀងទាត់ ដើម្បីអោយវា មើល ទៅឃើញស្អាតល្អ។ ប្រើច្រាស់ដុសធ្មេញ និង ទឹកសាប៊ូ ដើម្បីដុសស្បែកជើងអ្នក និង យកចេញនូវស្នាម ក្អែល និង ភាពកខ្វក់ចេញ។ ជាជម្រើសផ្សេងទៀត អ្នកអាច ដាក់វាចូលទៅក្នុងម៉ាស៊ីនបោកខោអាវ និង លាងវា ជាំមួយនឹងទឹកត្រជាក់។ ទឹកក្តៅអាចធ្វើអោយពួកវារួញបាន។ តែទោះជាយ៉ាងណា ក៏ដោយ ចូរប្រាកដថា អ្នកបាន ពិនិត្យនូវផ្លាកសញ្ញារបស់ស្បែកជើងអោយបានច្បាស់លាស់ មុននឹងដាក់វាចូលទៅក្នុងម៉ាស៊ីនបោកខោអាវ។ មាន ផលិតផលស្បែកជើង នៃក្រុមហ៊ុនមួយចំនួន ដែលបានបញ្ជាក់ច្បាស់ថា អ្នកត្រូវលាងសំអាតវាដោយដៃប៉ុណ្ណោះ។

ស្បែកជើងកីឡា អាចនឹងចំណាយពេលយូរ ដើម្បីអោយស្ងួត។ ស្បែកជើងកីឡាភាគច្រើន ត្រូវការពេលយ៉ាង ហោចណាស់ពេញមួយថ្ងៃ ក្នុងការហាលក្រោមកំដៅថ្ងៃ ។ អ្នកអាចប្រើម៉ាស៊ីនផ្លុំសក់ ដើម្បីផ្លុំអោយវាឆាប់ស្ងួត។

តែងតែពាក់ស្រោមជើង មុននឹងអ្នកស៊កស្បែកកីឡារបស់អ្នក។ ការរួមតឹងណែន និង ការបែកញើសជើង ដែលនៅស្អិតជាប់នឹងស្បែកជើង នឹងធ្វើអោយស្បែកជើងរបស់អ្នកធំក្លិន ដូចជាធុងសំរាម។ ទោះបីជាពាក់ វាជាមួយនឹង ស្រោមជើង ស្បែកជើងកីឡានេះនៅតែបញ្ចេញ ក្លិនអាក្រក់ចេញមកក្រៅ។ នាពេលខ្លះ អ្នកអាចដាក់ស្បែកនេះ ចំហដើម្បីអោយក្លិនមិនល្អចេញមកក្រៅបាន។ លើសពីនេះទៅទៀត អ្នកអាច រោយម្ស៉ៅ លាបខ្លួនបន្តិច ទៅក្នុងស្បែកជើងរបស់អ្នក ដើម្បីបំបាត់ក្លិនមិនល្អទាំងនោះ អោយចាកឆ្ងាយ។

ស្បែកជើងកវែង

នៅក្នុងបរិយាកាសនៃជនជាតិឥណ្ឌា ស្បែកជើងកវែង នឹងមិនត្រូវបានគេពាក់វាពេញក្នុងមួយឆ្នាំនោះទេ ។ នៅ ក្នុងអំឡុងពេលនៃរដូវក្តៅ និង ខែធ្លាក់ខ្យល់ ពួកវាត្រូវគេរក្សាទុក។ មុនពេលអ្នកយកវា ទៅទុកវិញ អ្នកអាចញាត់ ក្រដាស់ចូលទៅខាងក្នុង។ វិធីនេះ អាចជួយការពារស្បែកកវែងរបស់អ្នក ពីការបត់ និង ស្នាមជ្រួញ។ ដាក់ស្បែកនេះ ទុកអោយបានប្រុងប្រយ័ត្ន ដូច្នេះវានឹងមិនមានអ្វីមួយធ្ងន់ អាចដាក់សង្កត់ពីលើពួកវាបាន នោះទេ ។

នៅពេលអ្នកសម្រេចចិត្ត ប្រើប្រាស់វា យកក្រដាស់ដែលញាត់ក្នុងវាចេញ និង យកវាទៅសំដិលថ្ងៃនាពេលខ្លះ ដើម្បីបំបាត់ក្លិនមិនល្អចេញ។ ប្រសិនបើវាធ្វើមកពីស្បែកសត្វ ចូរលាងសំអាតវាសិន មុននឹងប្រើ។ ចំពោះស្បែក ជើងដែលប៉ាស់នឹងស្បែក អ្នកអាចលាបថ្នាំប៉ូលាស្បែកជើងបន្តិច ដើម្បីអោយវាមើលទៅ មានសភាពស្រស់ស្អាត។

អត្ថបទដោយ៖Health

មតិយោបល់