ព័ត៌មានជាតិ

AT&T នឹងបង្ហាញទូរស័ព្ទ Samsung Galaxy S III ពណ៌ក្រហមចាស់

ទូរស័ព្ទ Samsung Galaxy S III គឺជា Smartphone ដែលមានប្រជាប្រិយភាព ហើយជាអ្នកស្នងពី Samsung Galaxy S II ដែលវាមានលក់យ៉ាងច្រើននៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ និងអឺរ៉ុបនៅក្នុងខែ ឧសភា ហើយកាលពីចុងខែមុន Samsung បានប្រកាសថា Samsung Galaxy S III គឺអតិថិជន អាចរកបានសម្រាប់ប្រព័ន្ធ AT&T, Sprint, US Cellular, T-Mobile និង Verizon នៅក្នុងសហរដ្ឋអាមេរិក។

Samsung បានគ្រប់គ្រងការលក់បានច្រើនជាង 6.5 លានគ្រឿង នៅក្នុងរយៈពេលមិនដល់ 2 ខែផងបន្ទាប់ពីប្រកាសជាផ្លូវការ ដែលនៅក្នុងនេះមានពណ៌ ខៀវភ្លឺ និង ម៉ាបស។ ទោះបីជាយ៉ាងណាក៏ដោយនៅពេលនេះអតិថិជនរបស់ AT&T អាចជ្រើសរើសពណ៌ថ្មីមួយទៀត គឺក្រហមចាស់ ដែលវាគ្រាន់តែផ្លាស់ប្តូរតែពណ៌ប៉ុណ្ណោះ មិនមានផ្លាស់ប្តូរមុខងារអី្វទេ៕

Samsung

មតិយោបល់