(ភ្នំពេញ)៖ ដូចទស្សនិកជនបានជ្រាប់ស្រាប់ហើយ តារាគូស្វាមីភរិយាតារាប្រុសស្រី គង់ ចាន់ស្រីមុំ និងស្វាមី ជានិច្ចកាល គឺតែងតែមានការតុបតែងខ្លួនក្នុងស្ទីលៗប្លែកៗ បែប Feshion មានខ្លះបែប Cute ខ្លះបែបទាក់ទាញ់ភ្នែកទស្សនិកជន។ ខណៈថ្មីៗនេះទស្សនិកជនហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំង ពេលឃើញពិធីការិនីល្បី គង់ ចាន់ស្រីមុំ និងស្វាមី បាននាំគ្នាច្នៃរបស់របរនានា ទៅជាសម្លៀកបំពាក់មានរូបរាងតែបាច់ផ្កា មើលទៅប្លែកម្យ៉ាង។
ថ្មីៗនេះ តារាស្រីរូបនេះនិងស្វាមី បានទម្លាយរូបថតប៉ុន្មានសន្លឹក ហ្វេនៗធានាថា ប្លែកជាងមុនឆ្ងាយ ណាស់ លើសពីនេះទៅទៀត មហាជនឃើញហើយនរណាៗក៏ សរសើរថា គួរឲ្យទាក់ទាញដែរ។ជាមួយនឹង ឈុតបែបជប៉ុន កែច្នៃចេញពី ក្រដាសកាសែត មើលមួយភ្លែតមិនគួរឲ្យជឿថា ជាក្រដាសសោះ ដោយសារតែ ការតុបតែងស្លៀកពាក់ គឺមានរបៀបរាបរយជាខ្លាំង ទន្ទឹមនឹងនេះ ការរើសប្លង់ក្នុងការថត ក៏មិនធម្មតាដែរ ជាហេតុធ្វើឲ្យ រូបភាពមួយសន្លឹកៗ របស់តារាស្រីរូបនេះ កាន់តែញាក់តែម្តង។
គួរជម្រាបថា នេះមិនមែនជាលើកទី១នោះទេ សម្រាប់ពិធីការិនីល្បីឈ្មោះអ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី ដែលបង្ហាញស្ទីលតុបតែងខ្លួនប្លែកៗ និងបែប Cute ដូចពេលនេះ ខណៈជារឿយអ្នកនាងតែងតែប្តូរស្ទីលតុបតែងខ្លួន និងថតបង្ហោះក្នុងបណ្តាញសង្គម ដើម្បីជាចំណីចក្ខុអ្នកគាំទ្រ៕
មតិយោបល់