ព័ត៌មានជាតិ

ជើងឯក​ចាស់ ​Cadel​ Evans​ និង Bradley​ Wiggins ខណះ​ដែល Pierre​ Rollandឈ្នះ​ក្នុង​ដំណាក់​កា​ល​ទី ១១

កីឡាកររបស់ចក្រភពអង់គ្លេស Bradley Wiggins បានបន្ថែមការនាំមុខក្នុងតារាងថេរវេលារួមទៅលើ ជើងឯកចាស់ Cadel Evans ក្នុងការប្រកួតប្រណាំងកង់ Tour de France ដំណាក់កាលទី 11 ថ្ងៃព្រហស្បតិម្សិលមិញនេះ ខណៈដែលកីឡាករបារាំង Pierre Rolland ជាអ្នកឈ្នះក្នុងដំណាក់កាលនេះ។

ក្នុងដំណាក់កាលផ្លូវតាមចំណោតភ្នំប្រវែង 148.5 គីឡូម៉ែត្រនេះ Cadel Evans សញ្ចាតិ អូស្រ្តាលី ធ្វើមិន បានល្អឡើយ ដោយមកដល់ទីតាមពីក្រោយអ្នកឈ្នះ Pierre Rolland ដល់ទៅជាងពីរនាទីឯណោះ។ រហូតមកដល់ពេលនេះកីឡាករចក្រភពអង់គ្លេសរបស់ក្រុម Team Sky នៅតែបន្ត នាំមុខគេក្នុងតារាងថេរវេលា រួម និងពាក់អាវកាក់ពណ៌លឿងដដែល ខណៈដែលមិត្តរួមក្រុមរបស់គេ Chris Foome តាមពីក្រោយ 2 នាទី 5 វិនាទី ឯកីឡាករអ៊ីតាលីលេខបីតាមពីក្រោយ 2 នាទី 23 វិនាទី។ ការប្រកួតដំណាក់កាលទី 12 ថ្ងៃនេះមានចំងាយផ្លូវ 226 គីឡូម៉ែត្រ៕

Cadel Evans

មតិយោបល់