បរទេស: សារព័ត៌មាន TV Pool បានចេញផ្សាយនៅថ្ងៃទី០៨ ខែកញ្ញា ពីទង្វើអសីលធម៌មួយចំនួនដ៏គួរឲ្យហួសចិត្តរបស់ ក្មេងៗប្រុស៤នាក់ បានលួងលោមបញ្ឆោតក្មេងស្រីពិការម្នាក់អាយុ៦ឆ្នាំ យកទៅរំលោភនៅក្នុងបន្ទប់ទឹកសាលារៀនបានសម្រច។
ក្មេងស្រីពិការវ័យ ៦ឆ្នាំ ត្រូវបានបង្ខំដោយការលោងលោម បញ្ឆោតឲ្យមកក្នុងបន្ទប់ទឹកសាលារៀន នៅក្នុងរដ្ឋ New South Welsh ប្រទេស អូស្រ្ដាលី រួចហើយក្មេងប្រុសទាំង ៤នាក់នោះបានយកក្រដាស់ខ្ទប់មាត់នាងមិនឲ្យបញ្ចេញសំលេង។
ក្រុមក្មេងប្រុសខាងលើដែលមានវ័យមិនលើសពី១១ឆ្នាំ បានទទួលសារភាពថា ពួកគេធ្វើនេះព្រោះជាគំនុំស្អប់ក្មេងស្រីម្នាក់ហឹ្នង។ តែឥឡូវម្ដាយក្មេងស្រីពិការរងគ្រោះ បានដាក់ពាក្យបណ្ដឹងស្នើរសុំឲ្យស្ថាប័នពាក់ព័ន្ធគ្រប់ស្ថាប័នជួយរកដំណោះស្រាយជូនក្រុមគ្រួសារនាងផងដែរ។ នេះជាទង្វើអសីលធម៌គួរជៀសវៀង សូមេត្តាកុំយកតម្រាប់តាមមាតាបិតាគ្រប់គួរយកចិត្តទុកដាក់ក្នុងការអប់រំបុត្រាបុត្រីខ្លួនបន្ថែមនៅផ្ទះ ក្រោយពេលចេញពីសាលារៀន៕

អេបិល
មតិយោបល់