ភ្នំពេញៈ ផ្ទុយពីលោកម៉ាដូណា ដែលគ្រាន់តែជាតារាកំប្លែងតែមានតារាសិល្បៈយ៉ាងច្រើនកុះករសុទ្ធតែជាតារាល្បីឈ្មោះចូលរួម ពិធីខួបកំណើតរបស់លោក រិទ្ធ អូមេហ្គា ដែលអ្នកណាក៏ស្គាល់ថាមានស្នាដៃរាប់មិនអស់នៅក្នុងផលិតកម្មថោននោះ បែរជាមានតារាចម្រៀង និងតារាសម្ដែងល្បីៗតិចតួចទៅបំផុតចូលរួម។
ពិធីរបស់លោកធ្វើឡើងកាលពីរាត្រីថ្ងៃទី២៧ ឧសភា គឺជាន់កម្មវិធីខួបកំណើតរបស់លោក ម៉ាដូណាផងដែរ ទើបវត្តមានតារាល្បីភាគច្រើនមិនសូវបង្ហាញខ្លួននៅក្នុងពិធីនោះ។ យ៉ាងណាមិញ អ្នកដឹកនាំដែលមានកេរ្តិ៍ឈ្មោះរូបនេះបានអះអាងថាខ្លួនមិនសូវហ៊ានរំខានដល់តារាល្បីៗនៅក្នុងពិធីខួបគម្រប់២៤ឆ្នាំរបស់លោកនោះទេ ទើបក្នុងពិធីរបស់លោកភាគច្រើនបង្ហាញវត្តមានតែជាតារាក្មេងៗស្រករក្រោយ និងមិនសូវលេចធ្លោដូចគ្នាពិធីរបស់លោក ម៉ាដូណា។
តារាសិល្បៈខ្លះត្រូវគេឃើញបង្ហាញមុខដោយគ្រាន់តែមកចងដៃប៉ុណ្ណោះ ហើយក៏ត្រលប់ទៅជួបជុំគ្នាក្នុងពិធីខួបកំណើតរបស់លោកម៉ាដូណា ឬទៅធ្វើកិច្ចការផ្ទាល់ខ្លួន។ ប៉ុន្តែគេក៏ឃើញតារាល្បីហូរហែរ បានចេញពីខួបកំណើតរបស់ម៉ាដូណា អះអាងថាទៅចូលរួមក្នុងពិធីរបស់លោកដូចគ្នាផងដែរ ដោយគ្រាន់តែសភាពនៃការប្រមូលផ្ដុំដោយតារាល្បីហាក់មិនសូវមានច្រើន។ តារាចម្រៀងល្បីៗរបស់ផលិតកម្មថោន ដែលលោកដឹកនាំសម្ដែងជាហូរហែរ ក៏មិនឃើញបង្ហាញវត្តមានគ្រប់គ្នានោះដែរនៅក្នុងពិធីនោះ។ ខាងក្រោមនេះជាទិដ្ឋភាពមួយចំនួនក្នុងពិធីខួបកំណើតរបស់លោករិទ្ធិ អូមេហ្គា ដែលមានឈ្មោះដើមថា ឃុន ធារិទ្ធិ កាលពីយប់ថ្ងៃទី២៧ ឧសភា នៅវីហ្វ្រេនម្ដុំបឹងត្របែក៕
មតិយោបល់