ព័ត៌មានជាតិ

មនុស្ស ​២៥ ​នាក់​បាន​បាត់​បង់​ជី​វិត​និង​​៥០​​នាក់​រង​​របួស​​ដោយ​សារ​​​បំ​ផ្ទុះ​​​គ្រាប់​បែក​នៅ​​អ៊ីរ៉ាក់​​

យ៉ាងហោចណាស់ណ្តាលឲ្យមនុស្សចំនួន២៥នាក់ បានបាត់បង់ជីវិតនិងជាង៥០នាក់ផ្សេងទៀតបានរងរបួស។គ្រាប់បែកជាច្រើនគ្រាប់ត្រូវបានខ្មាន់បំផ្ទុះគ្រាប់បែក បានបំផ្ទុះឡើងក្នុងពេលដំណាលគ្នាយ៉ាងកក្រើក កាលពីថ្ងៃចន្ទម្សិលម៉ិញ នៅតំបន់ស៊ីតេ ក្នុងប្រទេសអ៊ីរ៉ាក់ ។

អំពើហិង្សានេះ បានកើតឡើងខណៈដែលរថយន្តមួយគ្រឿង ដែលផ្ទុកទៅដោយគ្រឿងផ្ទុះយ៉ាងច្រើន ត្រូវបើកបរយកទៅចតចោលនៅខាងក្រៅភោជនីយដ្ឋានដ៏ពេញនិយមមួយមួយ កន្លែង នៅកណ្តាលទីក្រុង ណាចាស់ ភាគខាងត្បូងនៃទីក្រុងបាដាត និងត្រូវបានគេបំផ្ទុះឡើងនៅទីនោះ។

អំពើហិង្សានេះកើតឡើងនៅចំពេលដែលក្រុមអ្នកកាន់សាសនាអ៊ីស្លាម បានប្រារព្ធពិធីបុណ្យ រ៉ាម៉ាដាន តាមបែបសាសនាអ៊ីស្លាម ហើយការបំផ្ទុះគ្រាប់បែកសំលាប់មនុស្សនេះ ក៏មិនទាន់បានដឹងថា ជាស្នាដៃរបស់ក្រុមណាមួយនោះឲ្យប្រាកដដែរ ៕

មតិយោបល់