ព័ត៌មានសិល្បៈ និងកម្សាន្ត

ប៉េងប៉ោង ប្រកាសពញាក់អារម្មណ៍ភ្ញៀវ ក្នុងពិធីមង្គលការលើកទី២ យប់នេះ

តាំងពីព្រឹកថ្ងៃទី២ មករានេះ គេឃើញតារាកំប្លែងអ្នកនាងមឿន និមល ហៅប៉េងប៉ោង អង្គុយសំពះផ្ទឹម មិនខុសពីរៀបការក្រមុំកំលោះយ៉ាងឡូយ បន្ទាប់ពីហោរាតម្រូវអោយអ្នកនាង រៀបការ និងសំពះផ្ទឹមជាថ្មីម្ដងទៀត ទើបអាចកាត់ចង្រៃ និងជំងឺដែលរុករាន បណ្ដាលអោយអ្នកគ្មានកូនប្រើក្រោយរៀបការអស់១២ឆ្នាំ។ ក្នុងពិធីទទួលភ្ញៀវល្ងាចនេះ អ្នកនាងប្រកាសថា នឹងធ្វើអោយប្លែក ដើម្បីអោយភ្ញៀវប្លែកអារម្មណ៍។ យ៉ាងណាមិញ អ្នកបដិសេធមិនប្រាប់ថា គ្រោងនឹងធ្វើអ្វីនោះទេ ដោយអះអាងថាទុកពញ្ញាក់អារម្មណ៍អ្នកចូលរួម។

អ្នកនាងប៉េងប៉ោង និយាយថាអ្នកនាងរៀបការជាលើកទី២នេះ គឺធ្វើតាមគ្រូហោរា ដែលកំណត់អោយអ្នកនាង និងស្វាមី ជ្រើសវេលារៀបការម្ដងទៀត ក្រោយពេលអ្នកនាងចេះតែឈឺជាប្រចាំ រហូតបណ្ដាលអោយអ្នកនាងពរពោះមិនបាន។ អ្នកនាងថា ខ្លួនចំណាយថវិកាដូចគ្នា នឹងការរៀបចំមង្គលការជាថ្មី ដោយពិធីទទួលភ្ញៀវ ក៍នឹងធ្វើប្រមាណ៤០តុ នៅភោជនីយដ្ឋានសេវិនប្រាយផ្សារមាន់អាំង នៅល្ងាចថ្ងៃទី២ មករានេះ។ អ្នកនាងថាតារាសិល្បៈ និងភ្ញៀវកិត្តិយសនឹងប្លែកអារម្មណ៍ជាមួយនឹងគម្រោងប្លែកៗរបស់ខ្លួន ដោយសារតែអ្នកនាងក៍ចង់អោយភ្ញៀវដែលបានចូលរួមសប្បាយរីករាយព្រមគ្នា។

អ្នកនាងថាបញ្ហាគ្មានកូន ត្រូវបានគ្រូពេទ្យប្រាប់ថាបណ្ដាលមកពីអ្នកនាងឈឺច្រើន ហើយហេតុផលដែលអ្នកនាងឈឺច្រើន ត្រូវបានហោរាទាយថាបណ្ដាលមកពីអ្នកនាងជ្រើសថ្ងៃរៀបការជាមួយស្វាមីខុសវេលា ទើបអ្នកនាងសម្រេចចិត្តរៀបការម្ដងទៀត។ អ្នកនាងថាខាងអាចារ្យបានឩបកិច្ចពិធីជាលើកទី២ ថាជាមង្គលមួយថ្មី ប៉ុន្តែមកពីអ្នកនាងមិនចង់អោយមានការងឿងឆ្ងល់ពីភ្ញៀវភាគច្រើន ទើបអ្នកនាងសម្រេចដាក់ក្នុងលិខិតអញ្ជើញថា ពិធីខួបអាពាហ៍ពិពាហ៍១២ឆ្នាំ។ អ្នកនាងថាពិធីទទួលភ្ញៀវល្ងាចនេះ នឹងមានតារាសិល្បៈចូលរួមច្រើន ដោយអ្នកនាងប្រាប់ថាតារាសិល្បៈ និងភ្ញៀវកិត្តិយសនឹងប្លែកភ្នែកក្នុងពីធីអាពាហ៍ពីពាហ៍ល្ងាចនេះ។

មតិយោបល់