តំណាងរបស់ G-Dragon បានប្រកាសថា តារាចម្រៀងរូបនេះនឹងចេញមុខក្នុងពេលឆាប់ៗនេះទៀតហើយ ដោយចេញបទចម្រៀងច្រៀងតែឯកឯង នៅខែ សីហា ខាងមុខនេះ ។បច្ចុប្បន្នកាលនេះ G-Dragon កំពុងតែមមារញឹកជាមួយនឹង ការបញ្ចប់អាលប៊ុមទី ២ របស់គាត់ ។សម្រាប់អាលប៊ុមទី ២ នេះដែរវាមានរយៈពេល ៣ ឆ្នាំទៅហើយ តាំងពី G-Dragon បានបង្ហើបឲ្យដឹងនោះ ។
ដែលជាដើមហេតុធ្វើឲ្យ Fan របស់គេជាច្រើនអណ្តែតអណ្តូងរងចាំស្តាប់បទ ចម្រៀងរបស់តារាចម្រៀងរូបនេះ ។
តំណាងរបស់តារាចម្រៀង G-Dragon បានបន្តទៀតថា សម្រាប់ការបង្ហើបឲ្យដឹងនេះដែរ G-Dragon បានធ្វើវីដេអូ ខ្លីសាកល្បងនៅថ្ងៃទី ១៨ ខែ សីហា ហើយចំថ្ងៃ ខួបកំណើតរបស់គេផងដែរ ។
គួររំលឹកផងដែរ G-Dragon ធ្លាប់បានចេញអាលប៊ុបទី មួយរបស់គេកាលពី ៣ ឆ្នាំមុន នៅថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០០៩ ហេតុដូចនេះមានFan ខ្លះក៏បានព្យាករថា នឹងចេញនៅថ្ងៃនេះដូចគ្នាផងដែរ ៕
មតិយោបល់