ព័ត៌មានសិល្បៈ និងកម្សាន្ត

អ្នកជំនួញល្បីប្រើភាពបរិសុទ្ធដាក់ឈ្មោះក្រុមហ៊ុន

បរទេស: របៀបដែលក្រុមហ៊ុនដាក់ឈ្មោះ Logo ល្បីៗ របស់អ្នកជំនួញសុទ្ធតែមានលក្ខណៈអាថ៌កំបាំង ទាំងអស់ តើអ្នកធ្លាប់ឆ្ងល់ពីរបៀបដាក់ឈ្មោះក្រុមហ៊ុនល្បីនានា លើពិភពលោកដែរឬទេ? ដែលក្នុងពេល បច្ចុប្បន្ននេះ ក្រុមហ៊ុនទាំងនេះទទួលបានកេរ្ត៍ឈ្មោះល្បាញល្បី។

ឈ្មោះក្រុមហ៊ុនទទួលបានជោគជ័យ ដែលភាគច្រើនអត្ថន័យរបស់ឈ្មោះ Logo ទាំងនេះសុទ្ធតែបង្កប់ នូវអាថ៌កំបាំង ការបន្សំពាក្យជាច្រើនតួយ៉ាងដូចជា ៖

១. ក្រុមហ៊ុនអាកាសចរណ៍ Virgin

Virgin

ស្របពេលដែលមិត្តជំនិតរបស់លោក Richard Branson ដែលធ្លាប់មានឈ្មោះល្បាញល្បីខាងជំនួញ បានផ្តល់យោបល់ដល់ Richard Branson ឲ្យដាក់ឈ្មោះ ក្រុមហ៊ុនអាកាសចរណ៍ Virgin ដែលសំដៅន័យដល់ ភាពកំលោះ ដែលភាសាធម្មតានិយមនិយាយលេងថា នៅហ្ស៊ីន របស់លោក Richard Branson ។

២. Pepsi

pepsi

ភេស្ជជៈ Pepsi Cola បានដាក់ឈ្មោះនៅកំឡុងឆ្នាំ 898 ចេញពីពាក្យ dyspepsia ដែលមានន័យថា ការរំលាយអាហារ ដែលខណៈលោក Bradham ជាម្ចាស់ក្រុមហ៊ុន លោកសង្ឃឹមថា ភេស្ជជៈនេះ អាចជំនួយដល់ការរំលាយអាហារ និងបន្ទោបង់ស្រួល។

៣. Starbuck Coffee

starbucks

Brand កាហ្វេយក្សមួយនេះ បានកើតចេញពីការយកឈ្មោះ Moby Dick ដែលមិត្តរួមបន្ទប់លើកដំបូងជាមួយម្ចាស់ Starbuck Coffee នៅតំបន់ Herman Melville សម្រាប់ជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីក្រើនរំលឹក នូវមនោសញ្ចេតនាដ៏អស្ចារ្យនៃផ្ទៃ សមុទ្រ និងការធ្វើពាណិជ្ជកម្មលើផ្ទៃសមុទ្រឆ្ងាយៗ ជាប្រពៃណីមួយរបស់ អ្នកធ្វើពាណិជ្ជកម្មកាហ្វេតាំងពីបុរាណ៕

មតិយោបល់