ព័ត៌មានសិល្បៈ និងកម្សាន្ត

គឹម លីហ្សា​នឹកប្រុសនៅអូស្ត្រាលី

នៅពេលថ្មីៗ មកនេះដែរ នៅលើ បណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក កញ្ញា គឹម លីហ្សាតារាសាច់សរខ្វីស្រមោចវាលធ្លាក់ បានបង្ហាញនូវក្តីអារម្មណ៍របស់ខ្លួននៅលើបណ្តាញទំនាក់ទំនងមួយនេះ ដោយវាចារចិត្ត Post លើ Wall(Facebook) របស់ខ្លួន ថា នឹកដល់ម្ចាស់ចិត្តរបស់គេដែលនៅលើទឹកដីអូស្រ្តាលី ខ្លាំងណាស់ ដោយចង់ជួបមុខគ្នាឆាប់ៗទៀតផង។

នៅលើ Wall Post នោះដែរនាងបានបង្ហាញនូវរូបភាពដែល Capture ចេញពីការឆ្លើយឆ្លងរវាងគ្នា និងគ្នាតាមរយៈ Skype ដោយ គឹម លីហ្សា ថៅកែផ្ទះសំណាក់រូបនេះ អង្គុយយកដៃទល់នឹងចង្កា ហើយតួប្រុសម្ចាស់បេះដូងរបស់នាង វិញដេក ដោយបង្ហាញមួយជ្រុងខាងក្រោមនៃការ ចាប់យករូបភាពនោះ(Capture)។

គឹម លីហ្សា តារាឆ្នាស់ឆ្នាមក្នុងឈុតសម្តែង នៅពេលនេះគេសង្កេតឃើញថានាងកំពុងយីអ៊ុនឡើងក្រឺតៗទៅលើមុខរបរអាជីវកម្មរបស់នាង នោះគឺការបើកផ្ទះសំណាក់ ហើយនៅពេលថ្មីៗនេះ មកដែរនាងកំពុងតែមានគម្រោង ៥០ ម៉ឺនដុល្លារអាមេរិកទៀត ដើម្បីបន្តនូវការសាងផ្ទះសំណាក់ទី២ របស់ខ្លួន ដែលនឹងធ្វើឡើងនៅ ខណ្ឌសែនសុខ ផងដែរ៕

មតិយោបល់