តារាចម្រៀង Nicki Minaj នៅពេលថ្មីៗនេះតារាចម្រៀងរូបនេះបានឲ្យដឹងថានាងកំពុងត្រៀមសរសេរបទចម្រៀងដែលទាក់ទងនឹងព្រឹត្តិការណ៍អូឡាំពិក។
តារាចម្រៀងរ៉េបដូចម៉ាស៊ីនដេរ Nicki Minaj បានបន្តឲ្យដឹងថា បទចម្រៀងដែលនាងកំពុងសរសេរនោះគឺ មានចំណងជើងថា ‘Masquerade’ ដែលជាបទចម្រៀអត្ថន័យទាក់ទងនឹងផលិតផលអេឌីដាស អូរីជីណូល ដោយមានការចូលរួមពីតារាជិតក្បែរ រួមមាន Big Sean និងក្រុមតារាចម្រៀងកូរ៉េខាងត្បូង 2NE1 ។
‘Masquerade’ សម្រាប់ខ្ញុំហាក់បីដូជាមានអារម្មណ៍ស្ថិតនៅក្នុងព្រឹត្តិការណ៍អូឡាំពិកប៉ះបិទ ហើយបទចម្រៀងនេះដែរ ខាងក្រុមការងាររបស់ផលិផលអេឌីដាស បានបកជួបខ្ញុំ ឲ្យសរសេរបទ ចម្រៀងដែលទាក់ទងនឹងកីឡាកអូឡាំពីក ដោយសារមូលហេតុពួកគេកំពុងចាប់អារម្មណ៍លើវា នេះបើយោងតាមសម្តីតារាស្រីរ៉េបដូចម៉ាស៊ីនដេរ ប្រាប់ដល់ Rolling Stone។
ខណះនោះដែរខ្ញុំក៏បានដាក់ខួរគិតពីព្រឹត្តិការណ៍ការប្រកួត និងសម្តែងនៅអូឡាំពិក ដោយគិតថា ពួកគេ(អ្នកប្រកួត) មានអារម្មណ៍ដូចម្តេចនៅពេលបានលើកពាន? ហើយពាននោះវាមានអត្ថន័យដូចម្តេច?
នាងបានបន្ថែមទៀតថា បទចម្រៀងនេះដែរគឺផ្តោចសំខាន់ទៅលើអារម្មណ៍អ្នកដែលឈ្នះក្នុងការប្រកួតដោយមិនលះបង់ការប្រកួត ហើយខ្ញុំក៏ចូលចិត្តនូវការឃោសនារបស់ផលិតផល អេឌីដាសនោះដែរ ដោយផ្តល់ក្តីសង្ឈឹមដល់មនុស្ស អ្នកដឹងទេ នោះគឺអ្វីដែលមាននៅក្នុងបទចម្រៀង ។
សូមទស្សនាវីដេអូឃ្លិបរបស់ Nicki Minaj ដែលទាក់ទងនឹងការផ្សាយផលិតផល៖
មតិយោបល់