ព័ត៌មានសិល្បៈ និងកម្សាន្ត

ខ្លាបី ក្នុងទ្រនំតែមួយ

នៅពេលថ្មីៗកន្លងមកនេះ ខាងផលិតកម្ម សាន់ដេ បានធ្វើការក្រុងពាលី នូវសាច់រឿងថ្មីរបស់គេ ដែលមានទំហំទឹកប្រាក់ គុណច្រើនដង និងសាច់រឿង ព្រាយដែកគោល ដែលបានបញ្ចាំងនាពេលកន្លងមក។

ផលិតកម្ម សាន់ដេ នៅពេលនេះ កំពុងតែលូតលាស់ផ្នែកចម្រៀង ខារ៉ាអូខេ ជាលំដាប់ មិនតែប៉ុណ្ណោះ ខាងផលិតកម្មមួយនេះ ក៏ចាប់អារម្មណ៍ក្នុងការផលិតនូវរឿងជាបន្តបន្ទាប់ ដើម្បីបម្រើដល់ចំណីអារម្មណ៍មហាជនទៀតផង ។

ក្នុងការធ្វើក្រុងពាលីនោះ គេឃើញមានការចូលរួមពីតារាចម្រៀង ចាស់ថ្មីរបស់ផលិតកម្មសាន់ដេ ជាច្រើន តែអ្វីដែលចាប់អារម្មណ៍នោះគឺ តារាចម្រៀង ខេមរៈ សិរីមន្ត ខ្លាចាស់ ប្រចាំផលិតកម្ម សាន់ដេ និង ខ្លាថ្មីពីររូប ដែលមកពី ផលិតកម្ម Bingman មាន លោក ឆាយ វិរៈយុទ្ធ និងលោក ហេង ពិទូ ។អ្វីដែលចាប់អារម្មណ៍ជាងគេនោះទៀតគឺ លោក ឆាយ វីរៈយុទ្ធ តែម្តង ចូលផលិតកម្ម សាន់ដេមិនទាន់បានប៉ុន្មានផង ក៏បានថតកុន ឲ្យផលិកម្ម សាន់ដេជាលើកទីមួយ ហើយក៏ជាសាច់រឿងទីមួយរបស់គេផងដែរ ក្នុងការចូលប្រឡូកក្នុងពិភពសិល្បៈជាច្រើនឆ្នាំកន្លងមកនេះ ។

ចំពោះសាច់រឿង វិញ្ណាណបិសាច់ជញ្ជក់ឈាម របស់ផលិតកម្ម សាន់ដេ គេសង្ឈឹមថា នឹងទទួលបាននូវប្រជាប្រិយភាពជាងខ្សែភាពយន្ត ចាស់ រឿង ព្រាយ ដែកគោលជាក់ជាមិនខាន ដោយសារតែ មានការចូលរួមថតពីសំណាក់តារាល្បីប្រចាំក្នុងផលិតកម្មខ្លួន ៕

ខេមរៈ សិរីមន្ត

មតិយោបល់