កាលពីរសៀលថ្ងៃទី២៧ខែកក្កដាឆ្នាំ ២០១២ សប្ដាហ៍កន្លងទៅនេះ គេហទំព័រ Washington Post បានចុះផ្សាយនូវព័ត៌មានមួយថា លោក Jim Walton មានតំណែងជាប្រធានបណ្ដាញសារព័ត៌មាន CNN នឹងដើរចេញពីតំណែង។
លោក Jim Walton បានចេញនូវសេចក្តីប្រកាសដល់បុគ្គលិកទាំងអស់ថា លោកនឹងដើរចេញពីតំណែតក្នុងឆ្នាំនេះ ហើយការដើរចេញនេះគឺមិនមានជាប់ពាក់ព័ន្ធ ឬមានជម្លោះអ្វីជាមួយនឹង CNN នោះទេ តែលោកបានបញ្ជាក់ថា CNN ត្រូវការគំនិតថ្មី ឬត្រូវការអ្នកមានប្រាជ្ញា ហើយលោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្លាស់ប្ដូរ។
គួរបញ្ជាក់ផងដែរ លោក Jim Walton បានក្លាយជាប្រធាន CNN អស់រយៈពេលជិត 10 ឆ្នាំមកហើយ ហើយបើនិយាយពីការបម្រើការងារនៅក្នុង CNN វិញគឺលោកបានចំណាយពេលអស់ 30 ឆ្នាំផងដែរ៕
មតិយោបល់