ព័ត៌មានសិល្បៈ និងកម្សាន្ត

AJ ​​ចាក់​ចេញ​ពី ​ក្រុម​ U-Kiss ​ទៅ​បន្ត​សិក្សា​នៅ ​Columbia ​University​

នៅថ្ងៃ អាទិត្យម្សិលមិញនេះ ដែលត្រូវនឹងថ្ងៃទី ២៩ ខែ កក្កដា តារាចម្រៀង AJ របស់ក្រុម U-Kiss បានប្រកាសព័ត៌មានដោយខ្លួនឯងនៅលើ “U-Kiss 1st Japan Live Tour 2012″ លោកនឹងបែកចេញ ពីក្រុមល្បីនេះ (U-Kiss ) ដើម្បីទៅបន្តសិក្សានៅ Columbia University ។

NH Media បានប្រកាសព័ត៌មានថា សម្រាប់ការចាក់ចេញរបស់តារាចម្រៀង AJ នេះវាមិនមែនបានន័យថាតារាចម្រៀងរូបនេះ ចាក់ចេញពីក្រុមរហូតនោះទេ គ្រាន់តែតារាចម្រៀងរូបនេះ ចង់ផ្តោតអារម្មណ៍ទៅសិក្សារយៈពេល ៥ ខែ តែប៉ុណ្ណោះ បន្ទាប់ពីបញ្ចប់ពីការសិក្សានេះ គាត់នឹងវិលវិញបន្តជាមួយនឹងក្រុមខ្លួន ដូចមុនចឹង ។ចំណែកក្រុមតារាចម្រៀងរួមក្រុមរបស់ U-Kiss ក៏បានបង្ហាញនូវទឹកចិត្តសុំទោសដល់ Fan ទាំងអស់ដោយមិនមានវត្តមានតារាចម្រៀង AJ ចូលរួមក្នុងពិធីជប់លៀងដែលប្រព្រឹត្តិឡើងនៅកូរ៉េនោះ ។តែទោះជាយ៉ាងនេះក្តីពួកគេសង្ឈឹមថា Fan ទាំងអស់នៅតែ បន្តការគាំទ្រជានិច្ច ហើយ AJ និងវិលមកជួប Fanទាំងអស់គ្នាស្ថិតនៅក្នុងឆ្នាំ នេះដែរ ៕

ូU-Kiss AJ

មតិយោបល់