(បរទេស)៖ តារាសម្ដែង Tom Cruise គ្រោងបង្ហាញវត្តមានជាលើកដំបូងក្នុងពេល៣០ឆ្នាំ នៅមហោស្រពភាពយន្តទីក្រុងកាន ដើម្បីសម្ពោធចាក់បញ្ចាំងស្នាដៃភាពយន្តថ្មីមានចំណងជើងថា “Top Gun: Maverick” ។
មហោស្រពភាពយន្តទីក្រុងកានដែលនឹងជាការប្រារព្ធឡើងលើកទី៧៥ នឹងធ្វើឡើងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៨ ខែឧសភា ខណៈដែលភាពយន្ត “Top Gun: Maverick” នឹងចាប់ផ្ដើមការចាក់បញ្ចាំងតាមរោងភាពយន្តលើសកលលោកចាប់ពីថ្ងៃទី២៥ ខែឧសភា៕
គួររំលឹកថាកំពូលតារាសម្ដែងវ័យ ៥៩ឆ្នាំរូបនេះ បានចូលរួមមហោស្រពភាពយន្តទីក្រុងកានលើកចុងក្រោយគឺកាលពីឆ្នាំ១៩៩២ ជាមួយភាពយន្ត “Far and Away” របស់ខ្លួន។ រយៈពេល៣០ឆ្នាំក្រោយ ពោលនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះ មហោស្រពភាពយន្តទីក្រុងកាននឹងធ្វើការតបស្នងដ៏ពិសេសមួយសម្រាប់សមិទ្ធផលដែលលោកបានសាងពេញមួយជីវិតរបស់លោក។ នេះជាការលើកឡើងពីសំណាក់អ្នករៀបចំមហោស្រពភាពយន្តទីក្រុងកាន។
មតិយោបល់