ប្រភពព័ត៌មានរប់ស KCNA កូរ៉េខាងជើង បានឲ្យដឹងថា ២ ថ្ងៃ កន្លងមកនេះ តាម តំបន់ មួយចំនួនក្នុងកូរ៉េខាងជើង បានជួបនូវបញ្ហាទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ។
ប្រភពព័ត៌មានខាងលើបានបន្តទៀតថា ទឹកជំនន់នេះ កើតឡើងដោយសារតែភ្លៀងធ្លាក់ មិនឈប់ឈរជាច្រើនថ្ងៃកន្លងមកនេះ ដែលបង្ករឲ្យមនុស្ស ៨៨ នាក់បានបាត់បង់ជីវិត និង ១៣៤ នាក់ផ្សេងទៀតរងបួស ។ស្របពេលជាមួយនឹងគ្នានេះដែរ លំនៅដ្ឋាន ៥០០០ កន្លែង រងការបំផ្លិចបំផ្លាញ ហើយមនុស្សជាង ៦៣ ពាន់ គ្មានកន្លែងជ្រកនៅ ។
ក្រៅពីនេះ នៅមានរោងចក្រ ៦០ និងអគារ ៣០០ កន្លែងត្រូវបានផ្អាកដោយសារទឹកលិច និងមួយចំនួនទៀតបានដួលរលំរាបស្មើរនឹងដី ។
មតិយោបល់