ព័ត៌មានសិល្បៈ និងកម្សាន្ត

តុំយាំត្រី ស្ពៃជ្រក់

សម្រាប់ស្រ្តីមេផ្ទះ ពិតជាពិបាក់ណាស់ក្នុងការស្វែងរកនូវមុខម្ហូបដើម្បីបំពេញនូវចំណងចំណូលចិត្ត របស់ស្វាមី និងកូនៗជាទីស្រឡាញ់នោះ ។អស់ក្តីបារម្ភហើយជាមួយនឹងគេហទំព័រ ដំណឹងសូមបង្ហាញមុខម្ហូបម្យ៉ាងដល់ស្ត្រីមេផ្ទះ ដែលជាមុខម្ហូបមួយឈ្មោះថា តុំយាំ ស្ពៃជ្រក់ ៖

គ្រឿងផ្សំ

-សាច់ត្រីហានជាដុំធំៗ ៤ ទៅ ៥ ដុំ

-ស្ពៃជ្រក់កំប៉ុងតូច ១ កំប៉ុង

-ខ្ទឹមក្រហម ៣ ទៅ ៤ ដើម

-ខ្ទឹមស កន្លះមើម

-ស្ករស ១ស្លាបព្រាកាហ្វេ

-ទឹកក្រូចឆ្មារ ២ស្លាបព្រាកាហ្វេ

-ទឹកត្រី ១ស្លាបព្រាកាហ្វេ

-ម្ទេសខ្មាំហាន់ កន្លះស្លាបព្រាបាយ

-ឃិនឆាយសម្រាប់រោយពីលើ ១ទៅ ២ទង

វិធីធ្វើ

១.ដាក់ខ្ទឹមក្រហម ខ្ទឹមស ស្ពៃជ្រក់ នឹងទឹកសម្រាប់ស្ងោរ នៅក្នុងចាន ដែលអាចធន់ នឹងកម្តៅហើយយកទៅ ដាក់ក្នុងចង្រ្កានម៉ៃក្រូវ៉េវ ដែលមានកម្តៅខ្ពស់បំផុតរយៈពេល ៤ នាទី ។

២.ចម្អិនសាច់ត្រី ក្នុងចង្រ្កានម៉ៃក្រូវ៉េវ ដោយប្រើកម្តៅឲ្យក្តៅរយៈពេល ប្រមាណ ៣ នាទី សឹមយកចេញ វិញ ដាក់ចូលក្នុងចានជាមួយ ទឹកស្ងោរ ហើយថែមគ្រឿងក្រៅ ដូចជា ស្ករ ទឹកត្រី ទឹកក្រូចឆ្មារ និងម្ទេស ។បន្ទាប់ពីភ្លក្សមើលរស់ជាតិល្មមត្រូវមាត់ហើយ ដាក់វាក្នុងចង្រ្កានម៉ៃក្រូវ៉េវ រម្ងាស់បន្ត ប្រមាណ១ នាទី ទៀត សឹមយកចេញ ។មុននឹងទទួលទាន រោយឃិនឆាយ ពីលើធ្វើឲ្យក្លិន ឈ្ងុយគួរឲ្យចង់ទទួលទាន ៕

cook

មតិយោបល់