ព័ត៌មានជាតិ

ជប៉ុន៖​ បុរស​ម្នាក់​ត្រូវ​បាន​ឃាត​ខ្លួន​ដោយ​សារ​បង្ករ​គ្រោះ​ថ្នាក់​បណ្តាល​​ឲ្យ​​ក្មេង​វ័យ ​៩​ ​ឆ្នាំ​ស្លាប់​

ប៉ូលិសនៅ Kawaguchi, Saitama Prefecture បាននិយាយកាលពីថ្ងៃ ចន្ទ ម្សិលមិញថា ពួកគេបានចាប់បុរសម្នាក់បន្ទាប់ពីបុរសរូបនោះ បានរេចង្កូតទៅប៉ះនឹងឡានដឹកទំនិញធនកណ្តាលបណ្តាលឲ្យមនុស្ស វ័យ ៩ ឆ្នាំ បានស្លាប់ ។

គ្រោះថ្នាក់នេះកើតឡើងនៅក្នុងអំឡុង ម៉ោង ១០ និង ៣០ នាទី ព្រឹកនៅថ្ងៃអាទិត្យនេះ បើយោងតាម NTV បានផ្សាយឲ្យដឹង ។ប្រភពព័ត៌មានបានឲ្យដឹងបន្តថា ឡានដឹកទំនិញធនកណ្តាលនោះ បានផ្ទុកយុវវ័យ ៤ នាក់ និងក្មេងអាយុ ៩ ឆ្នាំ ដោយបានបញ្ជូនក្មេងរងគ្រោះនោះ ទៅកាន់មន្ទីរពេទ្យ តែជាអកុសល្យ ក៏បានស្លាប់នៅមន្ទីរពេទ្យ តែម្តង ។

បុរសបើកឡានវ័យ ៤៥ ឆ្នាំ ដែឡបង្ករគ្រោះថ្នាក់នោះបាននិយាយថា ដោយសារតែគាត់បានបិទភ្នែកតែមួយភ្លែតសោះ ក៏រេចង្កួតបង្ករគ្រោះថ្នាក់នេះឡើងតែម្តងទៅ ៕

មតិយោបល់