ព័ត៌មានជាតិ

កី​ឡា​ករ​ David​ Backham ​បង្ហាញ​ចំនួន​អ្នក​គាំ​ទ្រ​ចុច​ Like ​20​​ លាន​នាក់​ជាង​

កីឡាករ David Backham នៅពេលថ្មីៗមកនេះបានបង្ហាញនូវក្រដាសមួយផ្ទាំងហើយសរសេរថា Facbook 20 million Thanks you……….អ្វីដែលកីឡាកររូបនេះបានសេសេរនោះគឺគាត់ចង់បង្ហាញឲ្យដឹងថា មានមនុស្សដែលគាំទ្ររូបគាត់រហូតដល់ទៅ ២០ លាននាក់ ។

David Backham បច្ចុប្បន្នកាលជាកីឡាកររបស់ក្រុម Galaxy បាននិយាយថា អរគុណជាពិសេសសម្រាប់អ្នកគ្រប់គ្នា ដែលធ្វើការគាំទ្ររូបខ្ញុំ ។បើគីតពីចំនួន Like នៅលើ បណ្តាញទំនាក់ទំនងសង្គម Facebook ដែលបញ្ចប់នូវការរាប់ កាលពីម្សិលមិញថ្ងៃទី ៣១ ខែ កក្កដា បានឲ្យដឹងថា ចំនួន Like លើ ទំព័រ ហ្វេសប៊ុកគឺមាន 20,105,935 ។

ទោះបីជាចំនួន Like និងការគាំទ្រនេះច្រើនក្តី សម្រាប់កីឡាករបាល់ទាត់រូបនេះ តែនៅដើរតាមពីក្រោយកីឡាករ Cristiano Ronaldo និង Lionel Messi នៅលើបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុកនេះ ។

កាលពីសប្តាហ៍កន្លងទៅ Eminem ក្លាយទៅជាបុរសដំបូងគេបំផុតនៅលើបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ដែលមានចំនួនអ្នកគាំទ្ររហូតដល់ទៅ ៦០ លាននាក់ ចុច Like ៕

David Backham

មតិយោបល់